Connect with us

ព័ត៌មានជាតិ

សម្រាក​ភ្ជុំ​បិណ្ឌ​រួច គ្រូបង្រៀនរដ្ឋនិងឯកជន​ត្រូវធ្វើតេស្ត ទើប​អនុញ្ញាតិ​ឱ្យចូលបង្រៀន

បានផុស

នៅ

ភ្នំពេញ៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានមានប្រសាសន៍ថាគ្រូបង្រៀនរដ្ឋនិងឯកជនត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ជាមុនសិន ទើបអនុញ្ញាតឱ្យចូលបង្រៀន។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹងនៅព្រឹកថ្ងៃទី៨នេះថា មន្ទីរអនុញ្ញាតឱ្យគ្រូបង្រៀនចំនួន៧ពាន់នាក់នៅតាមសាលារដ្ឋ ចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ឈប់សម្រាកមួយព្រឹក ដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩នៅតាមសាលារៀងៗខ្លួន ទើបអនុញ្ញាតឱ្យចូលបង្រៀននៅរសៀលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបករណ៍តេស្តសម្រាប់ធ្វើតេស្តដល់លោកគ្រូអ្នកគ្រូនេះ គឺជាការឧបត្ថម្ភពីសាលាជធានីភ្នំពេញ។ ចំណែកសាលាឯកជនគឺជាបន្ទុករបស់សាលានីមួយៗ។

លោកបានឱ្យដឹងទៀតថា ចំពោះគ្រូដែលមិនទាន់បានធ្វើតេស្តនៅពេលព្រឹក គឺត្រូវធ្វើតេស្តនៅពេលរសៀលដើម្បីឱ្យប្រាកដប្រជាថា មិនមានឆ្លងជំងឺកូវីដ១៩មុនពេលពួកគាត់ចូលបង្រៀនសិស្ស។ ក្នុងករណីរកឃើញថាមានគ្រូបង្រៀនណាម្នាក់មានឆ្លងជំងឺកូវីដ១៩ មន្ទីរនឹងបញ្ជួនគាត់ទៅព្យាបាលនៅតាមមណ្ឌលព្យាបាលនានា និងស្វែងរកអ្នកពាក់ព័ន្ធជាបន្តបន្ទាប់ទៀត។

លោកបានបន្ថែមទៀតថា ចំណែកសិស្សានុ សិស្សមន្ទីរលើកទឹកចិត្តឱ្យធ្វើតេស្តដោយខ្លួនឯង បើសិនជាមានលទ្ធភាពឬក្នុងករណីសង្ស័យថាមានឆ្លងជំងឺកូវីដ១៩ សូមទៅស្វែងរកកន្លែងពិនិនិត្យសំណាកដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ ។

លោក ហែម ស៊ីណារ៉េត បានបន្ថែមថា ចំណែកសាលាឯកជនវិញ ក៏តម្រូវឱ្យធ្វើតេស្តដល់លោកគ្រូអ្នកគ្រូដែរតែសាលានីមួយៗត្រូវទិញឧបករណ៍តេស្តដោយខ្លួនឯង។

រាជរដ្ឋាភិបាលបានណែនាំក្រសួង-ស្ថាប័ន និងវិស័យឯកជន ពិសេស បណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្ម ដែលមានកម្មករ-និយោជិត និងបុគ្គលិកបម្រើការងារច្រើន ព្រមទាំងគ្រឹះស្ថានសិក្សានានានៅក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់, ត្រូវបានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័សចំពោះមន្ត្រីរាជការ, កម្មករ-និយោជិត និងបុគ្គលិក និងបុគ្គលិកអប់រំ ដើម្បីធានាសុវត្ថិភាព ក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាម ក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សា និងបណ្តារោងចក្រ-សហគ្រាស និងទីតាំងអាជីវកម្មនានា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៤០ នាទីutes មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភាគខាងជើងវៀតណាម ធ្លាក់ទឹកកក យ៉ាងភ្ញាក់ផ្អើល

ជីវិតកម្សាន្ដ១ ម៉ោង មុន

Zhao Lusi បង្ហាញមុខជាថ្មី ក្រោយសំងំព្យាបាលជំងឺធ្លាក់ទឹកចិត្តជិត១ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

KOICA សន្យាផ្តល់ហិរញ្ញប្បទាន ១១,៧លានដុល្លារសម្រាប់កំណែទម្រង់ និងកសាងសមត្ថភាពសាលាភូមិន្ទរដ្ឋបាលកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម