ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ បើ ១០ ទៅ ១៥ថ្ងៃក្រោយ កូវីដនៅតែថយចុះ នឹងដល់ពេលបើកសេដ្ឋកិច្ចសង្គមឡើងវិញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ចំនួនតួលេខកាលពីថ្ងៃម្សិលមិញ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួនតិចជាងអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជារឿងគួរឲ្យសោកស្ដាយ។ ម្យ៉ាងទៀតប្រជាពលរដ្ឋ ក៏ធ្វើដំណើរកម្សាន្ដនៅតាមរមណីដ្ឋាននានា ហើយសម្ដេចតេជោ ក៏បានចេញសាររំលឹកឲ្យពួកគាត់ មានការប្រុងប្រយ័ត្ន អំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះផងដែរ។

ក្នុងពេលបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៨ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការធ្វើដំណើរកម្សាន្ដរបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ គឺជាការសាកល្បង ដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញ លើគ្រប់វិស័យ។ «ប្រសិនបើក្នុងរង្វង់ ១០ ទៅ ១៥ថ្ងៃ ស្ថានភាពរបស់យើង នៅនឹងនរ អត្រាឆ្លងត្រឹមប៉ុណ្ណេះដូចរាល់ថ្ងៃ និងការស្លាប់ត្រឹមកម្រិតប៉ុណ្ណេះ ខ្ញុំគិតថាដល់ពេលវេលា ដែលយើងត្រូវបើកសេដ្ឋកិច្ច និងសង្គមឡើងវិញលើគ្រប់វិស័យ តែទៅតាមគន្លងថ្មី ជាមួយនឹងវិធានការ ៣កុំ ៣ការពារ របស់យើងដែលនាំទៅដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់យើង»។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបន្តថា ទាំងIMF ទាំងធនាគារពិភពលោក និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត បានព្យាករដំឡើងអត្រានៃកំណើនសេដ្ឋកិច្ច របស់កម្ពុជាពី ១,៨ភាគរយ ទៅ ២,២ភាគរយ នៅឆ្នាំ២០២១ ដែលកាលពីពេលមុនយើងបានព្យាករកំណើនសេដ្ឋកិច្ចថា អាចមានកំណើន ៤,៣ភាគរយ។ ក៏ប៉ុន្តែដោយសារការវាយលុក នៃជំងឺកូវីដ-១៩ គឺមានការព្យាករសារជាថ្មីថា កំណើនសេដ្ឋកិច្ច របស់កម្ពុជាធ្លាក់នៅ ១,៨ភាគរយ តែក្រោយមកស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា បានវាយតម្លៃថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងឡើងដល់ ២,២ភាគរយ នៅក្នុងឆ្នាំនេះ។
យ៉ាងណាក៏ដោយ បើតាមសម្ដេចតេជោ ហ៊ុន សែន ប្រសិនបើ ២ខែចុងក្រោយ នៃចុងឆ្នាំ២០២១នេះ យើងអាចបើកសេដ្ឋកិច្ចសង្គម ជាពិសេសវិស័យទេសចរណ៍ផ្ទៃក្នុង និងសេវាដទៃទៀត គឺកំណើនសេដ្ឋកិច្ចរបស់កម្ពុជា អាចនឹងមានការឡើងបន្តិចទៀត ហើយចំណូលថវិកាជាតិ នឹងអាចវិលត្រឡប់មកកាន់ស្ថានភាពល្អប្រសើរ។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអរគុណចំពោះប្រជាពលរដ្ឋ ដែលបានខិតខំការពារខ្លួនឯង និងក្រុមគ្រួសារ ដើម្បីចៀសផុតពីការឆ្លងនៃជំងឺកូវីដ-១៩៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម២០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង