ព័ត៌មានជាតិ
ពលរដ្ឋ៖ អ៊ីនធឺណិតនៅឃុំពេជសារ ស្រុកកោះអណ្ដែត ពិបាកជាងទៅចាប់ត្រីក្នុងទឹកទៅទៀត
ពលរដ្ឋមួយរូបដែលមានឈ្មោះ Panhatheariddh Yann នៅឃុំពេជ្រសារ ស្រុកកោះអណ្តែត ខេត្តតាកែវ បានខមមិននិងស្នើឲ្យមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ស្វែងរកដំណោះស្រាយ ដើម្បីពង្រីកសេវាអ៊ីនធឺណិតឲ្យបានទូលំទូលាយក្នុងតំបន់ ដោយប្រៀបធៀបសេវាអ៊ីនធឺណិតនៅក្នុងឃុំពិបាកជាងទៅចាប់ត្រីក្នុងទឹកទៀត ហើយក៏ជាបញ្ហានាំឲ្យសិស្សមិនអាចរៀនតាមអនឡាញបាន។
ឆ្លើយតបបញ្ហានេះ រដ្ឋមន្រ្តីក្រសួងប្រៃសណីយនិងទូរគមនាកមន័ឯកឧត្តម ជា វ៉ាន់ដេត ក៏ទទួលស្គាល់លើចំណុចនេះ តែលោកក៏បញ្ជាក់ពិបាកបន្ទោសសេវាអុីនធឺណែត ព្រោះគ្មានចំណេញទៅដល់ឃុំ។

លោករដ្ឋមន្រ្តីបានលើកពីផែនការបន្ទាន់មួយ ដែលក្រសួងបានដាក់ផែនការចំណាយថវិកាសន្សំនិងថវិការរដ្ឋមួយផ្នែកតូចណាមួយ ដើម្បីពង្រីកបណ្តាញទូរគមនាគមន៍តាមបណ្តាខេត្តគោលដៅ។
លោកបានបញ្ជាក់ថា បច្ចុប្បន្នក្រសួងបានណែនាំឲ្យទូរគមនាគមន៍កម្ពុជា (TC) សិក្សា ៦ ខេត្តលើផែនការតភ្ជាប់ពីស្រុកទៅគ្រប់គោលដៅក្នុងឃុំ ដូចជាសាលារៀន មណ្ឌលសុខភាព ស្នាក់ការឃុំ និងទីប្រជុំជនក្នុងនោះក៏មានខេត្តតាកែវផងដែរ ដែលនឹងអនុវត្តនៅដើមឆ្នាំ២០២២។
លោករដ្ឋមន្រ្តីក៏បាននឡើងឡើងពីការបង្កើតក្រុមការងារ៥តំបន់ ដើម្បីចុះត្រួតពិនិត្យនិងរាប់បង្គោលអង់តែននិងសា្ថនភាពនៃបង្គោលទាំងអស់នៅទូទាំងប្រទេស ដោយចុះពិនិត្យដើម្បីជំរុញប្រត្តិបត្តករទូរស័ព្ទអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធបន្ថែមដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក