Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅក្រុងសៀមរាប

បានផុស

នៅ

កម្លាំង​សមត្ថកិច្ច​ស្រុក​ប្រាសាទបាគង ចុះល្បាតនាពេលយប់ បានប្រទះឃើញម៉ូតូសង្ស័យក៏បាន​កាក់សួរនាំ នឹងឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅ​ក្រុង​សៀមរាប កាលពីពេល​ថ្មីៗ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្ វើឡើង​នៅវេលា​ម៉ោង​២១​និង​០០​នាទី​ កាល​ពី​ថ្ងៃទី​៧ ​ខែតុលា ​ឆ្នាំ​២០២១​ស្ថិតនៅ​ចំណុច​ភូមិ​តា​កុយ ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក​លឹម សម្បត្តិ អធិការនគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បល្ល័ង្ក និង​ប្រជា​ការពារ​ភូមិ បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ហើយ​បានឃើញ​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1N.6168​។ ​លោក​បន្តថា ដោយ​កាលពី​ថ្ងៃទី​០១​ ខែតុលា ​ឆ្នាំ​២០២១ ​កន្លងទៅ លោក​ទទួល​ព័ត៌មាន​ពី លោក​នាយរង​ប៉ុស្តិ៍​សង្កាត់​ជ្រាវ ក្រុង​សៀមរាបថា​ មាន​ជនសង្ស័យ​បាន​លួច​ម៉ូតូ​១​គ្រឿង​នៅ​បុរី​សៀង​ណាំ មាន​ស្លាក​លេខ​ដូចខាងលើ កម្លាំង​សមត្ថកិច្ច​ក៏​តាម​កាក់​បាន នៅ​ចំណុច​ភូមិ​តា​កុយ ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ហើយ​បាន​ត្រួតពិនិត្យ​លើ​ផ្លាកលេខ និង​លេខ​តួលេខ​ម៉ាស៊ីន​ឃើញថា ពិតជា​ម៉ូតូ​ដែល​បាត់​នៅ​បុរី​សៀង​ណាំ​ពិតប្រាកដ​មែន​។​

លោក​បញ្ជាក់ថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ ស៊ន់ ស៊ី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគងថា ​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ខាងលើ​ពិតមែន​ជាមួយ​បក្សពួក​ម្នាក់ទៀត​។ លោក​បញ្ជាក់ទៀតថា ចំពោះ​ជនសង្ស័យ​និង​ម៉ូតូ លោក​បាន​ប្រគល់ជូន​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ជ្រាវ នៃ​ក្រុង​សៀមរាប ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា១ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម១ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម