Connect with us

ព័ត៌មានជាតិ

ដំរី Kaavan ចាប់ផ្តើម​មាន​អារ​ម្ម​ណ៏​ស្នេហា​ជាមួយ​ដំរី​ញី​២​ក្បាល នៅពេល​មកដល់​ទឹកដី​កម្ពុជា​

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែង​នៅ​រសៀល​ថ្ងៃទី​០១ ខែធ្នូ នេះ​ថា សត្វ​ដំរី​អាស៊ី​ឈ្មោះ​ខា​វ៉ាន់ (Kaavan) នឹងត្រូវ​យកទៅ​ចិញ្ចឹម​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ស្ថិតនៅ​ក្នុងភូមិ​អូ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ធ្វើការ​បង្កាត់​ពូជ​ជាមួយ​ដំរី​ក្នុងស្រុក គោលបំណង​បង្កើត​ប្រសិទ្ធភាព​ក្នុងការ​បន្ត​ពូជ​សត្វ​ដំរី​អាស៊ី​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ជៀសវាង​ការ​បង្កាត់​ជាន់​ពូជ បង្កើន​នានា​ពន្ធុ (​សេនេទិច​) ការ​ធន់​នឹង​អាកាសធាតុ និង​ជំងឺ និង​សម្រាប់​ជំរុញ​ក្នុង​វិស័យ​ទេសចរណ៍ធម្មជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


​លោក នេត្រ ភក្ត្រា បញ្ជាក់ថា ក្រោយពេល​ដំរី Kaavan នេះ​ចុះ​ពី​យន្តហោះ​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា វេលា​ម៉ោង​២ និង​១៥​នាទី ដំរី​នេះ​ត្រូវបាន​ដឹក​បន្តទៅ​ដល់ផ្ទះ​ថ្មី​របស់គេ នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​បាន​ព្រលែង​នៅ​ទីនោះ​តែម្ដង​។

ជាការ​ចាប់អារម្មណ៍​លោក នេត្រ ភក្ត្រា បាន​អះអាងថា នៅពេល​ព្រលែង​ដំរី Kaavan មាន​សុខ​ភាពល្អ ដោយ​បាន​ស​ស៊ាំ​ជាមួយនឹង​បរិយាកាស​នៅ​កម្ពុជា​។ លោក​ថា នៅ​ជុំវិញ​កន្លែង​ដំរី Kaavan នេះ​មាន​ដំរី​ចំនួន​៣​ក្បាល ដែល​ដំរី​ញី​នេះ​មាន​វ័យ​អាច​បន្ត​ពូជ​បាន យក​មកពី​ខេត្តមណ្ឌលគិរី ហើយ​អ្វី​ដែល​ចាប់អារម្មណ៍​នោះ វា​បាន​សម្រប​ខ្លួន​លឿន ដោយ​វា​បាន​ធ្វើ​ការ​ទំនាក់ទំនង​ជាមួយ​ដំរី​ញី​ចំនួន​ពីរ​ក្បាល ដែល​នៅជាប់​ទ្រុង​ជាមួយគ្នា ហើយ​វា​បានបង្ហាញ​នូវ​អារម្មណ៍​រីករាយ ក្រោយពី​ឃើញ​ដំរី​ផ្សេងទៀត​នៅ​ក្បែរ​ខ្លួន​។ ដែល​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​យើង​ឃើញ​ដំរី​នេះ​មាន​អារម្មណ៍ល្អ ទោះបី​វា​ត្រូវការ​ចំណាយពេល​វេលា​ជិះ​យន្តហោះ​ជិត​ដប់​ម៉ោង​ក៏ដោយ​។

សូម​បញ្ជាក់​ថា ដំរី​ឈ្មោះ​ខា​វ៉ាន់ (Kaavan) ដែលជា​ដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក​ទីបំផុត​បាន​មក​ដល់​ទឹកដី​នៃ​ខេត្ត​សៀម​រាម​អង្គរ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់ពី​បានធ្វើ​ដំណើរ​ជាច្រើន ម៉ោង​នៅលើ​យន្តហោះ​ពី​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​ពិធី​ទទួល​សត្វ​ដំរី​ខា​វ៉ាន់​មក​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​របស់​កម្ពុជា​បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក នេត្រ ភក្ត្រា នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​តំណាង​រដ្ឋបាល​ខេត្តសៀមរាប និង​ខេត្តឧត្ត​រ​មានជ័យ និង​មន្ត្រី​ជំនាញ​ផ្សេងទៀត និង​តំណាង​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា​។

​ក្រោយពី​ទទួលបាន​ការ​ប្រោះព្រំ​ពី​ព្រះសង្ឃ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដំរី​ខា​វ៉ាន់ ត្រូវបាន​នាំយកទៅ​កាន់​ជម្រក​ថ្មី ដែលមាន​ទំហំ​ដី ៤.៣៥០ ហិកតា​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​អង្គការ​អភិរក្ស​ដែនជម្រកសត្វព្រៃ​កម្ពុជា បានទទួល​ការអនុញ្ញាត​ក្រសួងបរិស្ថាន​ធ្វើការ​ការពារ និង​អភិរក្ស​។ នៅក្នុង​តំបន់​នោះ មាន​សត្វ​ដំរី​ស្រុក​ញី​ចំនួន​៣ ក្បាល ដែល​បាន​យក​មកពី​ខេត្តមណ្ឌលគិរី​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម