ព័ត៌មានជាតិ
ប្រធានគណបក្សសំបុកឃ្មុំ គាំទ្រឲ្យចាត់វិធានការផ្លូវច្បាប់ចំពោះទណ្ឌិត សម រង្ស៊ី
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបានប្រកាសគាំទ្រអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងវិធានការតាមផ្លូវច្បាប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះទណ្ឌិត សម រង្ស៊ី ដែលបានព្យាយាមម្តងហើយម្តងទៀត ចោទប្រកាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាមានសញ្ជាតិ២ ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់កិត្តិយសរបស់ប្រមុខរដ្ឋាភិបាល។
ការលើកឡើងរបស់លោក ម៉ម សូណង់ដូ បានធ្វើឡើងក្រោយពីលោក សម រង្ស៊ី បានចេញថ្លែងការណ៍មួយជំរុញឱ្យមានការផ្តួលរំលំរាជរដ្ឋាភិបាល។
តាមរយៈលិខិតរបស់ខ្លួនចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ លោក ម៉ម សូណង់ដូ លើកឡើងយ៉ាងដូច្នេះថា “សម រង្ស៊ី ជានរណា ? សម រង្ស៊ី ជាពិរុទ្ធជន និងជាអ្នកនយោបាយអនាថា ដែលព្យាយាមគ្រប់ពេលវេលា ដើម្បីបំពុលបរិយាកាសសង្គមខ្មែរ ដោយប្រើពាក្យញុះញង់បំផ្លើសការពិតឥតគណនា រហូតដល់មានការប្រមាថជា ច្រើនលើកច្រើនសារ ដល់ព្រះកិត្តិនាម ព្រះបាទ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះជាណាចក កម្ពុជាថែមទៀតផង”។
បើតាមលោក ម៉ម សូណង់ដូ ថ្មីៗនេះ សម រង្ស៊ី បានព្យាយាមម្តងទៀតដោយបានធ្វើការចោទប្រកាន់អំពីរឿងមិនពិតចោទប្រកាន់ថា “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានសញ្ជាតិ២” ដែលធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់ ប្រមុខរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរបំផុត។ក្នុងនាមប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោកបានប្រកាសគាំទ្រអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងវិធានការតាមផ្លូវច្បាប់របស់តេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ បានសម្រេចចោទប្រកាន់ សម រង្ស៊ី និងគូកន ពីបទ “រួមគំនិតក្បត់” និងបទ “ញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់ សន្តិសុខសង្គម” ដែលការសម្រេចចោទប្រកាន់នេះ បានធ្វើឡើងក្រោយចេញលោក សម រង្ស៊ី បានថ្លែងការណ៍មួយជំរុញឱ្យមានការផ្តួលរំលំរាជរដ្ឋាភិបាល។
តាមរយៈសេចក្តីប្រកាសរបស់ខ្លួន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុគ្គលមួយក្រុម រួមមាន ឈ្មោះ សម រង្ស៊ី ឈ្មោះ អេង ឆៃអ៊ាង ឈ្មោះ មូរ សុខហួរ ឈ្មោះ ហូរ វ៉ាន់ និងគូកន ពីបទ “រួមគំនិតក្បត់” និងបទ “ញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់ សន្តិសុខសង្គម” តាមមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ការចោទប្រកាន់ខាងលើនេះ ពាក់ព័ន្ធនឹងអង្គហេតុ នៃសេចក្តីអំពាវនាវ របស់បុគ្គល សម រង្ស៊ី បានបង្ហោះតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ដែលមានខ្លឹមសារបង្កប់នូវ “ការរៀបចំផែនការផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា” ក្រោមឧបាយកលអំពាវនាវ ញុះញង់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ឱ្យផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
ចំណែកលោក ប្លង់ សុផល អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានបញ្ជាក់ថា ផែនការទុច្ចរិត ក្នុងការញុះញង់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋឱ្យផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំឡើងដោយក្រុមឧក្រិដ្ឋជនឈ្មោះ សម រង្ស៊ី ឈ្មោះ អេង ឆៃអ៊ាង ឈ្មោះ មូរ សុខហួរ ឈ្មោះ ហូរ វ៉ាន់ ព្រមទាំងគូកន គឺជាឧក្រិដ្ឋកម្ម ដែលប៉ះពាល់ ដល់សន្តិសុខជាតិ ធ្ងន់ធ្ងរ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ