ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន៖ យើងនឹងអាចចេញពីប្រអប់កូវីដ-១៩ បានភ្លាមៗ នៅពេលមនុស្សបន្តអនុវត្ត៣កុំ ៣ការពារ បានត្រឹមត្រូវ
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកដឹកនាំការងារចាក់វ៉ាក់សាំងទូទាំងប្រទេសបានមានប្រសាសន៍ថា យើងនឹងអាចចេញពីប្រអប់កូវីដ១៩ (COVID-19) បានភ្លាមៗ នៅពេលមនុស្សបន្តអនុវត្ត៣កុំ និង៣ការពារ បានត្រឹមត្រូវ និងទៀងទាត់សម្រាប់ជីវិតប្រចាំថ្ងៃ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា “សង្ឃឹមថា យើងអាចចេញពីប្រអប់ COVID-19 បានភ្លាមៗនៅពេលដែលមនុស្សបន្តអនុវត្ត ៣ការពារ និង៣កុំ បានត្រឹមត្រូវ និងទៀងទាត់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ការរៀនសូត្រ ដោយការអនុវត្តដោយប្រុងប្រយ័ត្ននូវវិធានការការពារចាំបាច់នានា អនុញ្ញាតឱ្យយើងវិលត្រឡប់មករកភាពប្រក្រតីភាពថ្មីដោយបើកដំណើរការអាជីវកម្មដោយសុវត្ថិភាព”។
ជាការកត់សម្គាល់ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលបានបង្ហើបពីការបើកសេដ្ឋកិច្ចសង្គមឡើងវិញ ប្រសិនបើចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានថយចុះក្រោយបុណ្យភ្ជុំបិណ្ឌ។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៨ ខែតុលា ម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការធ្វើដំណើរកម្សាន្ដរបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ គឺជាការសាកល្បង ដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញ លើគ្រប់វិស័យ។ សម្តេចថា ប្រសិនបើក្នុងរង្វង់១០ ទៅ១៥ថ្ងៃ ស្ថានភាពរបស់យើង នៅនឹងន អត្រាឆ្លងត្រឹមប៉ុណ្ណេះដូចរាល់ថ្ងៃ និងការស្លាប់ត្រឹមកម្រិតប៉ុណ្ណេះយើងគិតថា ដល់ពេលវេលា ដែលយើងត្រូវបើកសេដ្ឋកិច្ច និងសង្គមឡើងវិញ លើគ្រប់វិស័យ តែទៅតាមគន្លងថ្មី ជាមួយនឹងវិធានការ ៣កុំ ៣ការពារ ដែលនាំទៅដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់យើង។
បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ទាំងIMF ទាំងធនាគារពិភពលោក និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត បានព្យាករដំឡើងអត្រា នៃកំណើនសេដ្ឋកិច្ច របស់កម្ពុជាពី១,៨ភាគរយ ទៅ២,២ភាគរយនៅឆ្នាំ២០២១ ដែលកាលពីពេលមុនយើងបានព្យាករកំណើនសេដ្ឋកិច្ចថា អាចមានកំណើន៤,៣ភាគរយ។ ក៏ប៉ុន្តែដោយសារការវាយលុក នៃជំងឺកូវីដ-១៩ គឺមានការព្យាករសារជាថ្មីថា កំណើនសេដ្ឋកិច្ច របស់កម្ពុជាធ្លាក់នៅ១,៨ភាគរយ តែក្រោយមកស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា បានវាយតម្លៃថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងឡើងដល់២,២ភាគរយ នៅក្នុងឆ្នាំនេះ។
យ៉ាងណាក៏ដោយ បើតាមសម្ដេចតេជោ ហ៊ុន សែន ប្រសិនបើ២ខែចុងក្រោយ នៃចុងឆ្នាំ២០២១នេះ យើងអាចបើកសេដ្ឋកិច្ចសង្គម ជាពិសេសវិស័យទេសចរណ៍ផ្ទៃក្នុង និងសេវាដទៃទៀត គឺកំណើនសេដ្ឋកិច្ចរបស់កម្ពុជា អាចនឹងមានការឡើងបន្តិចទៀត ហើយចំណូលថវិកាជាតិ នឹងអាចវិលត្រឡប់មកកាន់ស្ថានភាពល្អប្រសើរ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ