Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ឃុំតាឡាត ខេត្តស្ទឹងត្រែង ស្នើអាជ្ញាធរជួសជុលស្ពានឈើទ្រុឌទ្រោម

បានផុស

នៅ

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង បានសំណូមពរដល់អាជ្ញាធរជួយជួសជុលស្ពានឈើទ្រុធទ្រោម ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ ជៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សា រិទ្ធ រស់នៅក្នុងភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន បានបង្ហាញពីភាពលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ស្ពានទ្រុឌទ្រោមបាក់ស្រុត ដោយមិនទាន់ឃើញមានអាជ្ញាធរភូមិ ឃុំ ស្រុក មកចុះពិនិត្យ និងសាងសង់ជួសជុលស្ពានជូនពលរដ្ឋនៅឡើយ។

លោក សា រិទ្ធ បានឱ្យដឹងទៀតថា ការធ្វើដំណើរលំបាករបស់សិស្សានុសិស្សទៅសាលារៀន និងបងប្អូនប្រជាពលរដ្ឋ យកកសិផលទៅកាន់ទីផ្សារ ជួបការលំបាកខ្លាំង ដោយសារស្ពានឈើមានការបាក់ស្រុត ដោយមិនទាន់មានថ្នាក់ដឹកនាំចុះមកធ្វើការកែសម្រួលនៅឡើយ។

លោកបន្តថា ភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋភូមិនេះ នៅពេលប្រមូលផលបានពីការដាំដុះ ត្រូវដឹកទៅលក់ដូរនៅទីផ្សារ គឺដឹកមិនបានឡើយ ដោយស្ពានបាក់ខូច ជាពិសេសនៅពេលឈឺស្កាត់ ឬស្រ្តីឈឺពោះឆ្លងទន្លេ មានការប្រឈមហានិភ័យខ្លាំងមែនទែន។

យុវជន ប៊ុន លី ជាសិស្សរៀននៅសាលាបឋមសិក្សា ស្វាយរៀង ក្នុងភូមិសាស្ត្រខាងលើ បានបង្ហាញពីការលំបាកក្នុងពេលធ្វើដំណើរទៅសាលារៀនជាងរៀងរាល់ថ្ងៃ ដោយសារការបាក់ពុកផុយក្ដារស្ពាន ធ្វើឱ្យរអិលដួលពេលមានភ្លៀងធ្លាក់ និងពេលខ្លះធ្លាក់ស្ពានក៏មាន។

ប្រជាពលរដ្ឋ ក្នុងភូមិខាងលើបានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ចុះពិនិត្យ និងស្ថាបនាស្ពានឈើនេះ ដើម្បីឱ្យសិស្សានុសិស្ស ប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ យកកសិផលទៅកាន់ទីផ្សារ រូមទាំងការទៅរកសេវាសុខាភិលផងដែរ៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ៥ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ៦ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១១ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម