ព័ត៌មានជាតិ
ទៅឃ្វាលគោប្រទះឃើញគ្រាប់នាំគ្នាវាយលេងបណ្ដាលឱ្យស្លាប់កុមារម្នាក់ និងរបួស២នាក់
លោក ហេង រតនាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថាមានករណីផ្ទុះគ្រាប់ឡង់ ដែលជាសំណល់យុទ្ធភណ្ឌពីសង្គ្រាម បណ្ដាលឱ្យស្លាប់កុមារាម្នាក់និងរងរបួសកុមារចំនួន២នាក់នាក់ នៅពេលទៅឃ្វាលគោប្រទះឃើញគ្រាប់ហើយនាំគ្នាវាយគ្រាប់នោះលេង។
លោក ហេង រតនា បានបន្តថា ហេតុការណ៍ផ្ទុះគ្រាប់នេះបានកើតឡើងកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

លោក ហេង រតនាបានបន្តថា« ខ្ញុំសូមចូលរួមមរណ:ទុក្ខជាមួយគ្រួសារសពនិងសូមវិញ្ញាណខន្តសពបានទៅទីឋានបរមសុខ»។ជាមួយគ្នាដែរ លោកអគ្គនាយកស៊ីម៉ាក់សូមបន្តអំពាវនាវក្មួយៗ ពូមីងលោកតាយាយទាំងអស់មេត្តាជួយបន្តផ្សព្វផ្សាយនិងអប់រំកូនចៅអំពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌពីសង្គ្រាម ករណីជួបប្រទះសូមកុំប៉ះពាល់គ្រាប់យុទ្ធភណ្ឌនិងត្រូវរាយការណ៍មកកម្លាំងស៊ីម៉ាក់ឬ កំលាំងនគរបាលប៉ុស្តិ៍ ឬអាជ្ញាធរភូមិឃុំ ដែលស្ថិតនៅក្បែរបំផុត ដើម្បីកម្លាំងស៊ីម៉ាក់ប្រមូលកម្ទេចចោលគ្រាប់សំណល់យុទ្ធភណ្ឌពីសង្គ្រាមទាំងនោះ។
យោងតាមរបាយការណ៍របស់អាជ្ញាធរ មីនកម្ពុជាបានឱ្យដឹងថាក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះមានជនរងគ្រោះ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន៣៤ ករណី ។ តួលេខនេះបង្ហាញពីការថយចុះ ៣៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានជនរង គ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះរហូតដល់ទៅចំនួន៥៥នាក់។អាជ្ញាធរមីនកម្ពុជាបានបន្តថាក្នុងចំណោមជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមទាំង៣៤ នាក់នោះក្នុងនោះរួមមានករណីស្លាប់១០នាក់, របួស១៨នាក់, និង ពិការអវយវៈចំនួន៦ នាក់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ