Connect with us

ព័ត៌មានជាតិ

លោក លី ធុជ៖ ការបន្តបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ គឺជាបេសកកម្ម និងគោលដៅរួម

បានផុស

នៅ

លោក លី ធុជ សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះមូលដ្ឋាន ក្រុងបាវិត បានលើកឡើងថា ការបន្តបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ គឺជា បេសកកម្ម និងគោលដៅរួមរបស់យេីងទាំងអស់គ្នា ក្នុងនាមជាមន្រ្តីរាជការ ក្រុមការងារគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រេីសរេីស ក្រុមប្រឹក្សាឃុំ-សង្កាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ធុជ នៅព្រឹកថ្ងៃ ទី៩ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងបាវិត ដេីម្បីរៀបចំបញ្ជីផ្គូរផ្គងបេក្ខជនបោះឆ្នោតជ្រើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន ក្រុមការងារ គណបក្ស ចុះមូលដ្ឋាន ក្រុងបាវិត ប្រធានក្រុមការងារ គណបក្ស ចុះ មូលដ្ឋាន សង្កាត់ទាំង ៥ និងសមាជិកអចិន្ត្រៃយ៍នៃគណ:កម្មាធិការគណបក្ស ក្រុងបាវិត។

ក្នុងនាម លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោក លី ធុជ បានជំរុញឱ្យក្រុមការងារគណបក្ស ក្រុង និង មូលដ្ឋាន ត្រូវជ្រេីសរេីស បេក្ខភាព ឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ជាបេក្ខជនដែលមានសមត្ថភាព មានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ចេះស្គាល់ទុក្ខធុរៈរបស់ប្រជាពលរដ្ឋ ជាពិសេសជាអ្នកបម្រើ ប្រជាជនមូលដ្ឋាន ដែលក្នុងការជ្រើសរើសនេះ ត្រូវធ្វេីការប្រកាន់ខ្ជាប់តាមការកំណត់ និងការណែនាំ អំពី ក្រមសីលធម៌ សម្រាប់ក្រុមការងារ បេក្ខជនឈរឈ្មោះបោះឆ្នោត និង អង្គបោះឆ្នោត។

ក្នុងឱកាសនោះ លោក លី ធុជ បានណែនាំឱ្យក្រុមការងារគណបក្ស ត្រូវបន្តពង្រឹងសកម្មភាពគណបក្ស នៅតាមមូលដ្ឋាន និងលេីកកម្ពស់ ការយកចិត្តទុកដាក់ចំពោះសមាជិក សមាជិកា គណបក្ស តាមរយៈការរក្សានូវទំនាក់ទំនងឱ្យ បានល្អ និង ជិតស្និត។ លោកក៏បានជំរុញក្រុមការងារគណបក្សទាំងអស់ ត្រូវត្រៀមឱ្យបានរួចរាល់ នូវសកម្មភាពលម្អិត  និង ផែនការអាទិភាព ឱ្យបានច្បាស់សម្រាប់ការងារឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខនេះ៕

អត្ថបទ៖ ឡាង កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

ប្រធានាធិបតីហ្វីលីពីនអរគុណកម្ពុជាដែលបានដោះលែងជនជាតិហ្វីលីពីន១៣នាក់

សេដ្ឋកិច្ច៥៤ នាទីutes មុន

ប្រេងម៉ាស៊ូតលក់រាយធ្លាក់ចុះ ១០០ រៀល ក្នុងមួយលីត្រ ខណៈសាំងរក្សាតម្លៃដដែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

នេន ទុំ
ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ដាក់ចំៗទៅអ្នកចាំតែរិះគន់ថា បើមិនចេះសាទរនឹងសមិទ្ធផលគេទេ គួរកុំធ្វើជាអ្នកដែលចាំតែជាន់ពន្លិច

សង្កាត់ស្ទឹងមានជ័យទី១
សន្តិសុខសង្គម១ ម៉ោង មុន

ចៅសង្កាត់ស្ទឹងមានជ័យទី១៖ មួយរយៈនេះអ្នកជិះបញ្ច្រាសបានកាត់បន្ថយច្រើន តែនៅមានអ្នកជិះតាម​ឡានសារ៉ែន

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម