ព័ត៌មានជាតិ
អភិបាលខណ្ឌច្បារអំពៅ ត្រៀមដោះស្រាយ បញ្ហាជំនន់ទឹកភ្លៀង
ក្នុងការងារដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ បញ្ជៀសកុំឱ្យទឹកភ្លៀងជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌ រដ្ឋបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា សហការជាមួយមន្ទីរសាធារណៈការ រាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តបូមកាកសំណល់ផ្សេងៗចេញពីលូ ដើម្បីឱ្យទឹកហូលឿន បង្ការទុកជាមុន កុំឱ្យទឹកភ្លៀងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ។

សកម្មភាពចុះពិនិត្យប្រព័ន្ធលូ និងបូមយកកាកសំណល់ចេញពីលូនេះ បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែតុលា ឆ្នាំ២០២១ នៅក្នុងសង្កាត់ច្បារអំពៅទី១ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយលោកអភិបាលខណ្ឌ ចុះផ្ទាល់នៅតាមភូមិសាស្ត្រ ដែលប្រឈមនឹងជំនន់ទឹកភ្លៀង។ ដោយឡែកនៅសង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯង លោកអភិបាលខណ្ឌបានណែនាំឱ្យក្រុមការងារប្រើប្រាស់ម៉ាស៉ីនបូមទឹកចេញពីភូមិដែលជន់លិចដោយទឹកភ្លៀង។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានណែនាំឱ្យមន្ត្រីក្រុមការងារជំនាញពាក់ព័ន្ធខណ្ឌ ត្រូវយកចិត្តទុកដាក់លើការងារចុះពិនិត្យប្រព័ន្ធលូ ប្រឡាយរំដោះទឹក ដើម្បីសម្រួលដល់ចរន្តទឹកហូរ ព្រោះរដូវវស្សាចូលមកដល់ ដែលត្រូវបង្ការទុកជាមុន កុំឱ្យជន់លិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅតាមសង្កាត់មួយចំនួនក្នុងមូលដ្ឋានខណ្ឌ។ លើសពីនេះទៀតត្រូវផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការទុកដាក់ និងវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ កុំយកមក បោះចោលតាមមាត់លូរ តាមប្រឡាយរំដោះទឹកដែលនាំឱ្យស្ទះដល់ចរន្តទឹកហូរ ប៉ះពាល់បរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ និងបង្កឱ្យមានបរិស្ថានមិនល្អក្នុងតំបន់។

គួររំលឹកថា កន្លងមកលោកអភិបាលខណ្ឌ បានចុះពិនិត្យសកម្មភាពក្រុមការងារសង្កាត់ព្រែកប្រា ចុះបូមទឹកចេញពីលូ និងកើបកាយយកកាកសំណល់ផ្សេងៗចេញពីលូ ដើម្បីរំដោះទឹកភ្លៀងដែលជនលិចតំបន់ ផ្សារបឹងព្រលិត ក្នុងភូមិអូរអណ្តូង។៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច