ព័ត៌មានជាតិ
ចៅសង្កាត់ផ្សារថ្មីទី១ មានជំងឺធ្ងន់ធ្ងរ អភិបាលរាជធានី ប្រគល់ថវិកា៥លានរៀលជូន ដើម្បីរំលែកការលំបាកក្នុងការព្យាបាល
ភ្នំពេញ ៖ លោកស្រី ស៊ី តូន ចៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ មានជំងឺយ៉ាងធ្ងន់ធ្ងរ ត្រូវបានលោកហុក ហួរលីម នាយករងរដ្ឋបាលរាជធានីភ្នំពេញ តំណាងឱ្យលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នាំយកថវិការបស់លោកឃួង ស្រេង ចំនួន៥លានរៀលទៅប្រគល់ជូន ដើម្បីរំលែកការលំបាកក្នុងការព្យាបាលជំងឺខណៈដែលលោកស្រីបាននឹងកំពុងសម្រាកព្យាបាលនៅផ្ទះ។

ថវិកាចំនួន៥លានរៀលនេះ ត្រូវបានលោកហុក ហួរលីម នាំទៅប្រគល់ជូនដល់គេហដ្ឋានរបស់លោកស្រីស៊ី តូន តែម្តង ស្ថិតនៅក្បែរបន្ទាយទួលក្រសាំង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នៅល្ងាចថ្ងៃទី០៩ខែតុលាឆ្នាំ ២០២១នេះ។

លោកហុក ហួរលីម បានមានប្រសាសន៍លើកឡើងថា លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មិនថា មន្ត្រី ក្រោមឱវាទ និងប្រជាពលរដ្ឋទូទៅទេ ឲ្យតែជួបការលំបាក ឬមានទុក្ខព្រួយ លោកតែងតែចុះជួយជានិច្ច។

ជាក់ស្តែងនៅពេលនេះ ខណៈដែលទទួលបានព័ត៌មានថា លោកស្រី ស៊ី តូន ចៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ មានជំងឺធ្ងន់ធ្ងរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាអោយលោក ជាតំណាងចុះមកសួរសុខទុក្ខនិងនាំយកថវិកាមកប្រគល់ជូនតែម្តងដើម្បីរំលែកការលំបាកក្នុងការព្យាបាលជំងឺរបស់លោកស្រី។

លោកហុក ហួរលីម ក្នុងឱកាសនោះ បានជូនពរឱ្យលោកស្រី ស៊ីតូន បានឆាប់ជាសះស្បើយពីជំងឺ ដើម្បីអាចទៅបំពេញការងារជាចៅសង្កាត់បន្តទៀត។ លោកបន្តថា លោកស្រីចៅសង្កាត់ផ្សារថ្មីទី១ គឺជាអតីតនារីដ៏ឆ្នើមមួយរូប ដែលសម្ដេចជាស៊ីមបានដាក់រហស្សនាមឲ្យ។

បើតាមការបញ្ជាក់ពីក្រុមគ្រួសារដូចជាកូនចៅរបស់លោកស្រី ស៊ី តូន បានឲ្យដឹងថា លោកស្រីស៊ី តូនបានកើតជំងឺម្យ៉ាង ដែលគ្រូពេទ្យអោយឈ្មោះថា ជំងឺចាក់កូ។ ជំងឺនេះ វាធ្វើឲ្យប្រព័ន្ធខួរក្បាល ស្រឹមៗទៅ ភ្លេចការចងចាំ ប៉ុន្តែវាមិនបង្កឲ្យមានការឈឺចាប់នោះទេ។ ជំងឺចាក់កូ ជាជំងឺម្យ៉ាងដែលកម្រនឹងកើតមានណាស់ ពោលគឺក្នុងចំណោមមនុស្ស២លាននាក់លើលោក សឹងមិនទាន់កើតម្នាក់ផង តែបែរជាមកកើតលើលោកស្រី ស៊ី តូន ទៅវិញ៕
ដោយ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ