Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ណែនាំឱ្យពលរដ្ឋ ថែរក្សាសុខភាពផ្លូវចិត្ត ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩

បានផុស

នៅ

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានធ្វើការណែនាំដល់ប្រជាពលរដ្ឋកម្ពុជាត្រូវចេះរៀនពីរបៀបថែរក្សាសុខភាពផ្លូវចិត្ត ដើម្បីធ្វើឱ្យសុខភាពផ្លូវចិត្តរបស់យើងបានល្អប្រសើរឡើងដូចជាការបំបាត់ស្ត្រេសនិងការថប់អារម្ភនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានមានប្រសាសន៍ នៅថ្ងៃទី ១០ តុលានេះថា ការថែទាំសុខភាពផ្លូវចិត្តជារឿយៗត្រូវបានគេមិនអើពើដែលជះឥទ្ធិពលដល់ស្ថានភាពសុខភាពទូទៅរបស់បុគ្គល និងបង្កើតបញ្ហាទាក់ទងនឹងផ្លូវចិត្តដែលមិនត្រូវបានដឹងជាមុននៅក្នុងជីវិតប្រចាំថ្ងៃ។

លោកស្រី បានបន្តទៀតថា «ដូច្នេះ រៀនពីរបៀបថែរក្សាសុខភាពផ្លូវចិត្តដើម្បីធ្វើឱ្យសុខភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើងដូចជាការបំបាត់ស្ត្រេសនិងការថប់អារម្ភនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩»។

លោកស្រី លី អាយលែន ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានលើកឡើងថាជំងឺកូវីដ១៩ បានគំរាមគំហែងដល់សុខភាពផ្លូវចិត្តប្រជាពលរដ្ឋកម្ពុជាពិសេសជនងាយរងគ្រោះដូចជាកម្មករទេសន្តប្រវេសន៍។

លោកស្រីបានបន្តថា អង្គការសុខភាពពិភពលោក និងអង្គការសហប្រជាជាតិ នឹងធ្វើការជាមួយគ្នាដោយធានាថាក្រុមជនរងគ្រោះនឹងទទួលបាននូវសុខភាពផ្លូវចិត្ត និងចិត្តសាស្ត្រសង្គម៕

អត្ថបទៈ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ៤ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ៥ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១០ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម