ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងអប់រំ ៖ មានបេក្ខជនមួយចំនួនតូចអវត្តមានពេលប្រឡងឌីប្លូម
ភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍នៅរសៀលថ្ងៃទី០១ធ្នូនេះថា មានបេក្ខជនប្រឡងឌីប្លូមមួយចំនួនតូចបានអវត្តមានពេលប្រឡងដោយសារមូលហេតុបុគ្គលដែលពួកគេនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។
លោកបានបន្តថា «គិតត្រឹមម៉ោងនេះ ការប្រឡងឌីប្លូម គ្មានហេតុការណ៍ ឬប្រធានស័ក្តអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ ដោយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ បានអនុវត្តវិធានការសុវត្ថិភាព សុខភាពខ្ជាប់ខ្ជួន»។
លោកបានបន្ថែមថា ការប្រឡងឌីប្លូមថ្ងៃទី២ កំពុងដំណើរការតាមការគ្រោងទុក ដោយបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាពម៉ឺងម៉ាត់ពោលគឺមានតែបេក្ខជនអវត្តមានមួយចំនួនតូចប៉ុណ្ណោះ។
លោកបានបន្តទៀតថា «តាមនីតិវិធីនៃការប្រឡងបានចែងថាប្រសិនបើបេក្ខជនប្រឡងនីមួយៗអវត្តមានមួយមុខវិជ្ជាគឺត្រូវធ្លាក់ដោយស្វ័យប្រវត្តិហើយមូលហេតុដែលសិស្សអវត្តមាននៅក្នុងសម័យប្រឡងឌីប្លូមនេះគឺមូលហេតុបុគ្គល»។
គួរបញ្ជាក់ថា ការប្រឡងឌីប្លូម សម័យប្រឡង ៣០ វិច្ឆិកា ២០២០ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង។
ការប្រឡងឌីប្លូម សម័យប្រឡង ៣០ វិច្ឆិកា ២០២០ មានសាលារដ្ឋទាំងអស់ទូទាំងប្រទេស និងសាលាឯកជនមួយចំនួន ហើយសាលាឯកជនមួយចំនួនទៀត បានប្រឡងកាលពីសម័យប្រឡង ០៣ សីហា ២០២០រួចហើយ៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ