ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ៖ សូមអ្នកដែលប៉ះពាល់ផ្ទាល់នឹងព្រឹត្តិការណ៍២៨វិច្ឆិកាសូមឲ្យមានភាពស្មោះត្រង់
ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថា «សូមបងប្អូនយើងដែលមានការប៉ះពាល់ផ្ទាល់នឹងព្រឹត្តិការណ៍២៨វិច្ឆិកាទាំងអស់សូមមានភាពស្មោះត្រង់នៅក្នុងការផ្តល់ព័ត៌មានដែលពាក់ព័ន្ធទៅនឹងទំនាក់ទំនងរបស់ខ្លួនដើម្បីជួយសម្រួលទៅដល់ការសុករកស្រាវជ្រាវរកប្រភពនៃការឆ្លងវីរុសកូវីដ១៩ឲ្យបានលឿន»។
តាមរយៈបណ្តាតេឡេក្រាមនៅថ្ងៃនេះ លោកស្រីបានបន្តថា «បើកាលណាការរុករកយូរលទ្ធភាពនៃការចម្លងក៏មានលក្ខណៈធំធេងដែលយើងពិបាកនឹងប៉ាន់ប្រមាណទំហំនៃការរាតត្បាតឬចម្លងមានកម្រិតប៉ុណ្ណានោះណាស់»។
ការលើកឡើងរបស់លោកស្រីនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានឆ្លងចូលទៅក្នុងសហគមន៍ជាលើកដំបូង ដែលរហូតមកដល់ពេលនេះនៅមិនទាន់ដឹងប្រភពចម្លងនៃការឆ្លងនៃព្រឹត្តិការណ៍២៨វិច្ឆិកានៅឡើយទេ។ដូចនេះហើយទើបលោកស្រីសូមឲ្យអ្នកដែលមានការប៉ះពាល់ជួយផ្តល់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយកុំលាក់លៀមដើម្បីងាយស្រួលដល់ក្រុមការងារក្រសួងសុខាភិបាលក្នុងការរុករកស្រាវជ្រាវប្រភពចម្លង។
បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា រយៈពេល២ថ្ងៃគឺថ្ងៃទី២៩និង៣០វិច្ឆិកា ឆ្នាំ២០២០មានអ្នកជាប់ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍២៨វិច្ឆិកាចំនួន៤,៨៦៩នាក់ ក្នុងនោះក្រសួងបានធ្វើតេស្តនៅថ្ងៃទី៣០ ខែវិច្ឆិកាចំនួន ២,៦២១នាក់ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន២,១៣១នាក់ និងនៅថ្ងៃទី២៩វិច្ឆិកាមានចំនួន២២៤៨នាក់។
ជាលទ្ធផលតេស្តបានបង្ហាញ ថាមានអ្នក វិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន១៧នាក់។រីឯចំនួននៅសល់ ៤.៨៥២នាក់ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់៕
ដោយ ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ