ព័ត៌មានជាតិ
ប្រទះឃើញសពជនសង្ស័យជាប្ដីដែលកាប់ប្រពន្ធរួចលោតចូលទឹក
ជនសង្ស័យជាប្ដីដែលកាប់ប្រហារប្រពន្ធ២ដាវបណ្ដាលឲ្យរងរបួសធ្ងន់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចរកឃើញហើយ គឺស្លាប់ដោយសារលោតទឹកបន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើប្រពន្ធរួច។
ករណីប្រទះឃើញសាកសពបុរសជាប្ដីដែលកាប់ប្រហារប្រពន្ធនេះ បានកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅចំណុចស្ពានព្រែកតាសួស ភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ។

លោក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា កាលពីវេលាម៉ោង៨និង៥៧នាទីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិអង្គាស់ដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង បន្ទាប់ពីត្រូវជនសង្ស័យជាប្ដីបានប្រើហិង្សាយកដាវកាប់ចំនួន២កាំបិត ដោយមូលហេតុស្រវឹងស្រាមានជម្លោះជាមួយពាក្យសំដី។
លោកបានឲ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ប្រែង ប៊ុនណារី អាយុ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអង្គាស់ដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកជនសង្ស័យមានឈ្មោះ ម៉ៅ ភារុន អាយុ៣៧ ឆ្នាំមុខរបរ កសិករមានទីលំនៅ ភូមិឃុំកើត ខាងលើបន្ទាប់ពីធ្វើសកម្មភាពរួចបានយកវត្ថុតាងដាវបានរត់ទៅខាងក្រោយផ្ទះផ្លោះរបងលោតចូលក្នុងស្ពានព្រែកតាសួស ខណៈដែលទឹកកំពង់ហូរខ្លាំងហើយក៏បាត់ខ្លួនតែម្តង។

លោកអធិការបន្តថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចបានតាមរុករកជនសង្ស័យនិងទំនាក់ទំនងសាច់ញាតិបងប្អូនដើម្បីសាកសួរព័ត៌មានដែរ តែរកមិនឃើញ សមត្ថកិច្ចនិងប្រជាពលរដ្ឋបានចុះរាវរកជនសង្ស័យនៅក្នុងទឹកព្រែកស្ពានតាសួស រហូតរកឃើញនៅវេលាម៉ោង១០ ព្រឹកថ្ងៃដដែលនេះ។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យដែលកាប់ប្រពន្ធនេះធ្លាប់ធ្វើសកម្មភាពវាយតប់ប្រពន្ធជាច្រើនលើកច្រើនសារមកហើយ តែលើកនេះឈានដល់ប្រើអំពើហិង្សាកាប់ប្រហារធ្វើឲ្យប្រពន្ធរបស់ខ្លួនរងរបួសយ៉ាងដំណំត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
លោក ពិន អាន បានបន្តថា ក្រោយពីរកឃើញសាកសពជនសង្ស័យដែលកាប់ប្រហារប្រពន្ធរួចហើយសមត្ថកិច្ចយើងបានបង្កើតគណៈកម្មការមួយដែលមានការចូលរួមពីសមត្ថកិច្ចជំនាញនិងគ្រូពេទ្យដើម្បីធ្វើកោសល្យវិច័យផងដែរ ក្នុងនោះសមត្ថកិច្ចសន្និដ្ឋានថាជនសង្ស័យពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។

បើតាមអ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យជាប្ដី បានចេញពីវង់ផឹកស៊ីដោយអាការៈស្រវឹងស្រានិងបានត្រលប់មកដល់ផ្ទះរករឿងប្រពន្ធបង្កជាឈ្លោះប្រកែកទាស់ពាក្យសំដីគ្នា។ក្រោយមកស្រាប់តែឃើញប្តីបានទាញយកដាវកាប់ប្រពន្ធត្រូវចំនួន២ដាវត្រូវចំគុម្ពត្រចៀកស្តាំ១ដាវ និងចំកដៃខាងឆ្វេង១ដាវបណ្តាលឲ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯសាកសពជនសង្ស័យត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតែខាងសាច់ញាតិឪពុកម្ដាយមិនទទួលយក ដូច្នេះសមត្ថកិច្ចនិងអាជ្ញាធរបានសម្រេចធ្វើការបញ្ចុះសពនៅវត្តតាសួស ស្រុកស្វាយជ្រំតែម្ដង៕
អត្ថបទ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?