Connect with us

ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូស​ទី៣​ ក្រប​ខណ្ឌរាជធានី​

បានផុស

នៅ

នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ​២០២១​​នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ក្នុងក្រប​ខណ្ឌរាជធានីភ្នំពេញ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណបញ្ជាការដ្ឋានកងពលលេខ៧០ (ចោមចៅ)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធររាជធានីភ្នំពេញ បានជូន​ដំណឹង​ឱ្យ​ប្រជាពលរដ្ឋទាំង​ ១៤ ខណ្ឌ ទៅចាក់វ៉ាក់សាំងការ​ពារជំងឺកូវីដ-១៩ សម្រាប់ដូសទី៣ (ដូសជំរុញ) ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១​ ហើយការចាក់​វ៉ាក់សាំងនេះ សម្រាប់ប្រជាពលរដ្ឋ​​ដែលទទួលវ៉ាក់សាំង​មានគម្លាតរយៈពេល​ ៤ ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសទី២​។ ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញក៏បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សាគម្លាត សុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា ហើយត្រូវចូលរួមអនុវត្តតាមការណែនាំរបស់​ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ ការពារ និង ៣ កុំ។​

គួររបញ្ជាក់ថា ក្រុមការងារចាក់វ៉ា​ក់សាំងរ​បស់ក្រសួងការពារជាតិ ទទួលភារកិច្ចចាក់នៅក្នុងខណ្ឌចំនួន៦ រួមមាន៖ ខណ្ឌកំបូល ដង្កោ មានជ័យ ពោធិ៍សែនជ័យ ទួលគោក ឫស្សីកែវ និងតាមបណ្តារោងចក្រក្នុងខណ្ឌទាំង៦នេះ។ ប្រជាពលរដ្ឋក្នុងខណ្ឌទាំង៦ ដែលកងទ័ពរ៉ាប់រងចាក់នេះមានចំនួនសរុប ១,០២៦,១២៦ នាក់។ ដោយឡែកកម្លាំងកងទ័ព ដែលនឹងត្រូវចូលរួមប្រតិបត្តិការនេះ មានចំនួន ​៣,៥៧៨ នាក់ មាន ​១៥២ ក្រុមពេទ្យ ស្មើនឹង​ ១,០៩១ នាក់ និងកម្លាំងបម្រើការងារ ២,៤៨៧ នាក់។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានសម្រេច​ឱ្យមានការចាក់​វ៉ាក់​សាំង​​ដូសទី៣ ឬដូសជំរុញ​​ដល់​ប្រ​ជា​ពលរដ្ឋ ដោយចាប់ផ្តើមពីបណ្តា​ខេត្ត​ជាប់​ព្រំដែន​​ថៃទាំងអស់ ​ជាពិសេសសម្រាប់អ្នកមានហានិភ័យខ្ពស់​បន្ទាប់ពីពលរដ្ឋ​ខ្មែរវិលត្រឡប់មកពីថៃ​​ ដែល​មាន​ដូចជា​ ​​មន្រ្តីជួរមុខ ក្នុងនោះមាន ​គ្រូពេទ្យ មន្រ្តីកងទ័ព នគរបាល អាវុធហត្ថ និងមន្រ្តីរាជការនានា។ ការ​សម្រេចនេះ បានធ្វើឡើងក្រោយពីមានការឆ្លងរីករាលដាលកូវីដ-១៩ប្រភេទថ្មី ដែលតា (Delta)៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ៣ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ៤ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១០ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម