Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានិត៖ កន្លែងធ្វើតេស្ត អាច​ក្លាយជាកន្លែងចម្លង ប្រសិនមិនបានរក្សាគម្លាត ពាក់ម៉ាសឲ្យបានត្រឹមត្រូវ

បានផុស

នៅ

លោក ហ៊ុន ម៉ានិត កូនប្រុសចម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការរីករាលដាលជំងឺកូវីដ១៩លើកនេះ មានទំហំធំដែលមិនទាន់កំណត់បាន ហើយបានចូលរួមផ្តល់យោបល់ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ ដោយបានលើកឡើងថា នៅពេលទៅធ្វើតេស្ត ត្រូវរក្សាគម្លាត និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ បើមិនដូច្នេះទេ ទីតាំងធ្វើតេស្ត នឹងក្លាយជាកន្លែងចម្លងជំងឺ ដ៏កាចសាហាវមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសរសេរលើបណ្តាញគណនីហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១ ខែធ្នូ យ៉ាងនេះថា “សូមជូនពរបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អ ហើយជៀសឲ្យឆ្ងាយពីជំងឺកូវីដ១៩។ ដោយឡែកការរាលដាលជំងឺកូវីដបច្ចុប្បន្ននេះ មានទំហំធំ ដែលមិនទាន់កណត់បាន ហើយក៏មានការប្រកាស ដើម្បីឲ្យបងប្អូនដែលមានការពាក់ព័ន្ធទៅធ្វើតេស្តនៅទីតាំង ដែលកំណត់ដោយក្រសួងសុខាភិបាល”។

លោក ហ៊ុន ម៉ានិត លើកឡើងទៀតថា “ខ្ញុំសូមជូនយោបល់បន្ថែមថា ដើម្បីចូលរួមជួយការពារការរាលដាលជំងឺកូវីដនេះ គឺពេលបងប្អូនទៅធ្វើតេស្តនៅទីតាំងនីមួយៗដែលបានកំណត់នោះ សូមកុំភ្លេចពាក់ម៉ាស់ និងរក្សាគម្លាតសង្គម។ មូលហេតុ ប្រសិនក្នុងករណីមានអ្នកផ្ទុកមេរោគនេះទៅធ្វើតេស្ត ហើយយើងមិនបានរក្សាគម្លាតទេនោះ ទីកន្លែងនោះ នឹងក្លាយជាកន្លែងដែលចម្លងជំងឺនេះផងដែរ។ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្ន និងរក្សាគម្លាតសង្គម កុំប្រជ្រៀតគ្នា អត់ធ្មត់ និងអត់អោនឲ្យគ្នាទៅវិញទៅមក។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ានិត បានអរគុណគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប៉ុន្មានថ្ងៃនេះ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ថែមទៀត ដែលប៉ះពាល់នឹងព្រឹត្តិការណ៍ “សហគមន៍២៨ វិច្ឆិកា។ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប៣២៦នាក់ (ស្ត្រី៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម