Connect with us

ព័ត៌មានជាតិ

អ្នក​ឆ្លង​កូវីដ ០៦ នាក់ ធ្លាប់​ទៅ​លេង​បង​ប្អូន​នៅ​ស្រុកព្រៃឈរ អ្នក​ប៉ះពាល់ ០៨ នាក់​មាន​ហានិភ័យ​ឆ្លង​ខ្ពស់

បានផុស

នៅ

ក្រោយ​ពី​មាន​បែកធ្លាយ​របាយការណ៍​របស់​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាមទាក់ទង​អ្នក​ឆ្លង​កូវីដ ០៦ នាក់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ដែល​ជា​គ្រួសារ​អ្នក​បើកបរ​រថយន្ត​របស់​​ឯកឧត្តម​ឆែម​ សាវុធ ធ្លាប់​បាន​ធ្វើ​ដំណើរ​មក​សួរ​សុខទុក្ខ​បង​ប្អូន​នៅ​ស្រុក​ព្រៃឈរ រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ចេញ​សេចក្តី​បំភ្លឺ​ថា ហេតុការណ៍នេះ​បានកើត​ឡើង​នៅ​ថ្ងៃ ២៤-២៥ វិច្ឆិកា មុន​ក្រសួង​ប្រកាស​រកឃើញ​កូវីដ​លើ​អ្នក​ទាំង ៦ មិនមែនកើត​ឡើង​ថ្មីៗ​នេះ​ទេ។

រដ្ឋបាល​ខេត្ត​បាន​បញ្ជាក់​ថា អ្នក​ទាំង ៦ នាក់នេះដែលមាន​វិជ្ជមាន​កូវីដ បាន​មក​សួរ​សុខទុក្ខ​បង​ប្អូន​នៅ​ថ្ងៃ ២៤-២៥ វិច្ឆិកា។ អាជ្ញាធរ​បាន​ចាត់​វិធានការ​បន្ទាន់ ដោយ​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ចំនួន ០៨ នាក់ ដែល​មាន​ការ​ប្រឈមកម្រិត​ខ្ពស់​មកធ្វើ​ចត្តាឡីស័ក ដើម្បី​តាមដាន​សុខភាព​បន្ត​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម