Connect with us

ព័ត៌មានជាតិ

ប.ស.ស នឹងមិនផ្តល់សេវាជូនបុគ្គលណាដែលមិនមានប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឡើយ​

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.)​បាន​ណែនាំ​ជូន​ដល់នាយក ឬ​ម្ចាស់សហគ្រាស គ្រឹះស្ថាន និង​បង​ប្អូន​កម្មករនិយោជិត ព្រមទាំង​សាធារណជន​ទាំងអស់បាន​ជ្រាបថា ចាប់ពីពេលនេះ​តទៅ រាល់ពេល​ដែល​លោក លោកស្រីមក​ទទួល​សេវា​នៅ​គ្រប់​ទីស្នាក់ការរប​ស់ ប​.​ស​.​ស​ នៅ​ទូទាំង​រាជធានីខេត្ត​ ខណ្ឌ​ទាំងអស់ ត្រូវ​បង្ហាញ​នូវ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឬ​លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​។​

ប​.​ស​.​ស​.​បាន​បញ្ជាក់ថា ​ក្នុងករណីមិនមាន​ប័ណ្ណ​ចាក់​វ៉ាក់សាំងទេនោះ បេឡា​ជាតិ​សន្តិសុខ​សង្គម​នឹងមិន​ផ្តល់​សេវា​ជូន​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម ប​.​ស​.​ស​.​ការតម្រូវ​ឲ្យ​បុគ្គល​គ្រប់រូបដែល​មក​ទទួល​សេវា​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម​ត្រូវតែមាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឬ​លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​នេះក្នុងន័យ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​ការរីក​រាលដាលនៃជំងឺកូ​វីដ​-១៩ សំដៅ​បង្កើត​ឱ្យបានភាពស៊ាំក្នុងសហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ​ ទប់ទល់​នឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ ជា​ពិសេស​មេរោគ​បំប្លែង​ថ្មី ប្រភេទ​ដែល​តា (Delta) ក៏ដូចជា​ ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ការរស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី ឈានទៅរក​ការបើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យនាពេល​ឆាប់ៗ ខាង​មុខនេះ​។​

គួរ​បញ្ជាក់ថា ​ការកំណត់​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​បានធ្វើ​ឡើង​ដោយយោង​តាមសេចក្តីណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃទី​០៥ ​ខែ​តុលា​ ឆ្នាំ​២០២១​ដែលត្រូវឱ្យ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឬ ប័ណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឬលិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ រាល់​ពេលចេញ​-​ចូល​គ្រឹះស្ថានសិក្សា ផ្សារ និង​ទីតាំង​អាជីវកម្ម​នានា​ក្នុង​រាជធានី​ភ្នំពេញ​៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៣ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម