ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ដោយសារជំងឺកូវីដចំនួន២៤៥នាក់ គិតត្រឹមថ្ងៃទី១១ ខែតុលានេះ
បើតាមការអះអាងរបស់លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានអនុកម្មកាបូជាសពអ្នកស្លាប់ដោយជំងឺកូវីដ.១៩ បានប្រាប់ឲ្យដឹងថា ក្នុងខេត្តបន្ទាយមានជ័យ តាំងពីចាប់ផ្តើមកើតជំងឺកូវីដ.១៩ រហូតមកដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ មានអ្នកស្លាប់ដោយសារជំងឺនេះមានចំនួន ២៤៥នាក់ ក្នុងនោះ មានស្រី១៣៥នាក់ ហើយក្នុងនោះមានជនជាតិថៃ៣នាក់ ស្រី២នាក់ ជនជាតិឥណ្ឌូនេស៊ី ៣នាក់ ស្រី១នាក់ ។
លោក អោម ចន្ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងនោះមានមណ្ឌលចត្តាឡីស័កមានចំនួន២២កន្លែង សម្រាប់ព្យាបាលអ្នកកើតជំងឺ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភះ និងពលករដែលបានវិលមកពីស្រុកថៃវិញកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលទាំងអស់នេះ។

លោក អោម ចន្ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្នុងខេត្តបន្ទាយមានជ័យ មានមណ្ឌលសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ.១៩ ធំមាន៣កន្លែង ទី១ មានទីតាំងក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលជាអតីតគម្រោងរោងចក្រមួយមានផ្ទៃដី២ហិកតា ក្នុងនោះផ្ទៃអគារ១,២ ហិកតា ដែល អាចដាក់អ្នកជំងឺបានចំនួន៣.០០០នាក់ និងទី២នៅគម្រោងផ្សារអ៊ឹងវណ្ណម៉ៅ ចម្ការតាដោក នៅភូមិចម្ការ តាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ដែលអាចដាក់ចំណុះអ្នកជំងឺបានចំនួន ៣.០០០នាក់ដែរ និង៣កំពុងតែធ្វើជិតរួចហើយ មណ្ឌលចត្តាឡីស័កសម្រាប់ដាក់បងប្អូនពលករ ៣.០០០នាក់ នៅទីតាំងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រដ្ឋបាលខេត្តបានឲ្យដឹងថា មណ្ឌលសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ.១៩ ធំទាំង៣កន្លែងនេះនៅពេលខាងមុខនឹងប្រមូលអ្នកកើតជំងឺកូវីដ-១៩ ទាំងអស់ដាក់ក្នុងមណ្ឌលទាំង៣នេះសម្រាប់មើលថែទាំស្រួល ពិសេស យកសាលាប្រគល់ទៅឲ្យប្រធានមន្ទីរអប់វិញសម្រាប់ឲ្យសិស្សានុសិស្សចូលរៀននៅពេលខាងមុខពិសេសក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី។

លោក អោម ចន្ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ដោយសារជំងឺកូវីដ .១៩ ចាប់ពីថ្ងៃផ្ទុះឆ្លងរហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ.១៩មានចំនួន២៤៥នាក់ ហើយអ្នកស្លាប់ទាំងអស់ត្រូវបានលោកអាចារ្យខេត្តធ្វើការបូជារួចរាល់អស់ហើយ សព្វថ្ងៃនេះ សពអ្នកកើតជំងឺកូវីដ.១៩ លោកអភិបាលខេត្តបន្ទាយមានជ័យបានអនុញ្ញាតឲ្យរៀបចំបូជាសពទៅតាមលក្ខណៈបច្ចេកទេសនៃការណែនាំរបស់ក្រសួងសុខាភិបាល និងការកំណត់របស់រដ្ឋយកទៅបូជាដោយធ្វើការតម្កល់ធ្វើបុណ្យសពតាមប្រពៃណី ក្នុងនោះក៏បាននិមន្តលោកសង្ឃធ្វើការសូត្រមន្ត បង្សុកូលឲ្យផងដែរ នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ