ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ អាជ្ញាធរមិនត្រូវចង្អៀតចង្អល់ ហើយរឹតត្បិតព័ត៌មាន ដែលបង្ហាញពីការពិតនោះទេ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងនាមជាអាជ្ញាធរ ដែលជាអ្នកមានអំណាច ត្រូវតែហ៊ានបើកចំហ និងធ្វើចិត្តឲ្យទូលាយផ្ដល់ឱកាសជូនប្រជាពលរដ្ឋ ដែលមានបញ្ហាត្រូវការអាជ្ញាធរជួយដោះស្រាយ។ ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលខេត្តកំពង់ធំថ្មី នៅរសៀលថ្ងៃទី១១ ខែតុលានេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងនាមអាជ្ញាធរមិនត្រូវចង្អៀតចង្អល់ ហើយរឹតត្បិតព័ត៌មាន ដែលបង្ហាញពីការពិតនោះទេ។
សម្ដេចបានលើកឡើងបន្តថា «កាលណាយើងធ្វើដូច្នេះ! យើងពិតជានឹងជួបបញ្ហា លទ្ធផលចុងក្រោយ វានឹងទៅយ៉ាងម៉េច បានន័យថា ប្រជាពលរដ្ឋដែលមានបញ្ហា មិនត្រូវដោះស្រាយ ឬមួយក៏ត្រូវបានដោះស្រាយ ក៏ប៉ុន្តែមិនយុត្តិធម៌ៗ យើងដឹងទាំងអស់គ្នាហើយ គឺថាអំណាចចេញពីប្រជាពលរដ្ឋ ក្នុងក្របខណ្ឌនៃប្រទេសមួយ ដែលប្រកាន់របបប្រជាធិបតេយ្យ សេរី ពហុបក្ស ប្រជាពលរដ្ឋតែងតែប្រើប្រាស់ នូវសិទ្ធិអំណាចរបស់គាត់ តាមរយៈការបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្ត ឬមិនផ្ដល់សេចក្ដីទុកចិត្ត នោះហើយជាការប្រើប្រាស់សិទ្ធិអំណាច របស់ពួកគាត់»។
សម្ដេច ស ខេង មានប្រសាសន៍បន្តថា អាជ្ញាធរគប្បីយល់អំពីបញ្ហានេះ ហើយត្រូវបើកចំហ ធ្វើចិត្តឲ្យទូលាយ ដើម្បីទទួលយកនូវបញ្ហាលំបាកៗទាំងឡាយ មកដោះស្រាយ។ ម្យ៉ាងទៀត អាជ្ញាធរត្រូវចៀសវាងរុញរាបញ្ហាដែលលំបាកៗ ហើយយកចិត្តទុកដាក់ដោះស្រាយតែបញ្ហាងាយស្រួល ដែលបើអាជ្ញាធរអនុវត្តយ៉ាងដូច្នេះ នឹងមិនទទួលបានបទពិសោធន៍ មិនអាចយល់បញ្ហាអស់នោះទ ហើយក៏មិនអាចដោះស្រាយបញ្ហា ដែលប្រជាពលរដ្ឋជួបប្រទះនោះដែរ។
សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើដោយទទូចថា អាជ្ញាធរត្រូវតែបើកចំហ ដើម្បីបម្រើប្រជាពលរដ្ឋ ហើយរាល់ព័ត៌មានទាំងអស់ ត្រូវយកមកវិភាគ ពិចារណា ថាតើពិត ឬមិនពិត ហើយថាតើប៉ះពាល់ដល់ផលប្រយោជន៍យ៉ាងដូចម្ដេចខ្លះចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍មូលដ្ឋានផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://www.kampucheathmey.com/wp-content/uploads/2021/10/04-6-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត