Connect with us

ព័ត៌មានជាតិ

ក្រសួងការងារអនុញ្ញាតឱ្យកម្មករឈប់សម្រាក១ថ្ងៃទៅចាក់ដូសជំរុញ​

បានផុស

នៅ

​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានស្នើ​ម្ចាស់ ឬ​នាយក​រោងចក្រសហគ្រាស អនុញ្ញាតឱ្យ​កម្មករ​និយោជិត​ឈប់សម្រាក១​ថ្ងៃដោយមានប្រាក់​ឈ្នួលនៅ​ថ្ងៃ​ដែល​កម្មករនិយោជិត​ត្រូវ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​។​

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹង​នៅក្នុង​សេចក្តីជូន​ដំណឹងចុះ​ថ្ងៃទី​១១ ខែ​តុលា​នេះ​ថា ​យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រា​ណា​ចក្រ​កម្ពុជា ដែលមាន​ចក្ខុវិស័យ​ច្បាស់លាស់ ក្នុងការ​គ្រប់គ្រងបង្ការ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩ ក៏ដូចជា​រក្សាបាន​នូវ​ស្ថេរភាព​ខ្សែ​ច្រវាក់​ផលិតកម្ម និង​សុខ​ភាព​របស់​កម្មករ​និយោជិតនៅតាម​រោង​ចក សហគ្រាស ចាប់ពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ តទៅ​កង​យោធ​ពល​ខេមរភូមិន្ទ​នឹង​រៀបចំ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករនិ​យោជិត ដោយ​ឥតគិតថ្លៃ​។​

លោករដ្ឋមន្ត្រី​បាន​បន្តថា «ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ដែលជា​ផលប្រយោជន៍​របស់​ម្ចាស់ ឬ​នាយក​រោង​ចក្រ សហគ្រាស​នេះ ក្រសួង​ស្នើ​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស អនុញ្ញាតឱ្យ​កម្មករនិយោជិត​ឈប់​សម្រាក១​ថ្ងៃ ដោយមានប្រាក់​ឈ្នួលនៅ​ថ្ងៃ​ដែល​កម្មករនិយោជិត​ត្រូវ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​»​។​

លោក​រដ្ឋមន្ត្រី​មាន​សេចក្តី​ជឿជាក់ថា ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស និង​អនុវត្តតាម​សេចក្តីជូន​ដំណឹង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា២៣ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម