ព័ត៌មានជាតិ
កម្ពុជាកង្វះខាតធនធានគ្រូបង្រៀនភាសាចិនជនជាតិខ្មែរ ខណៈតម្រូវការសិក្សាចិនមានការកើនឡើង
ភ្នំពេញ ៖ ភារៈធារីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោកស្រី Zuo Wenxing បានគូសបញ្ជាក់បច្ចុប្បន្នកម្ពុជានៅមានកង្វះខាតធនធានគ្រូបង្រៀនភាសាចិនជនជាតិខ្មែរ មិនទាន់មានលក្ខណៈត្រឹមត្រូវតាមក្បួនខ្នាតនៅឡើយ ខណៈពេលដែលការសិក្សាភាសាចិន បានក្លាយជាតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា។ ហើយការបណ្តុះបណ្តាលគរុកោសល្យភាសាចិននេះនឹងអាចដោះស្រាយបញ្ហាការអភិវឌ្ឍន៍ការអប់រំភាសាចិនសម្រាប់គ្រូបង្រៀនភាសាចិនក្នុងតំបន់បាន។

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើការបណ្តុះបណ្តាលជំនាញគរុកោសល្យភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ លោកស្រី Zuo Wenxing បានឲ្យដឹងបន្ថែមថា ភាសាគឺជាស្ពានចម្លងក្នុងការប្រាស្រ័យទាក់ទង ការសិក្សាពីភាសា និងវប្បធម៌គឺជាមាគ៌ាក្នុងការស្វែងយល់ពីប្រទេសនិងប្រជាជាតិមួយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងកម្ពុជា-ចិន កាន់តែជិតស្និទ្ធ និងកាន់តែស៊ីជម្រៅ ហើយការកសាងជោគវាសនារួមគ្នា ក៏ត្រូវបានបន្តឥតឈប់ឈរ រីឯទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏កាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយ។

ហេតុនេះទើបគម្រោងបណ្តុះបណ្តាលគរុកោសល្យភាសាចិនចាប់ផ្តើមឡើងក្នុងគោលបំណងបំពេញតម្រូវការស្ថានភាពសង្គមជាក់ស្តែង។ “ខ្ញុំជឿជាក់ថា ក្រោមការយកចិត្តទុកដាក់ពីមហាជនគ្រប់ស្រទាប់ទាំងកម្ពុជានិងចិន គម្រោងមួយនេះប្រាកដអាចបន្តដំណើរទៅមុខនិងទទួលបានផ្លែផ្លា”។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៩-២០២០ គ្រូបង្រៀនភាសាចិន ជាជនជាតិចិនសរុបមានចំនួន៣៦៦នាក់ត្រូវបានបញ្ជូនទៅតាមស្ថាប័នបង្រៀនភាសាចិននានានៅទូទាំងប្រទេសកម្ពុជា។

លោក សូត្រ សំណាង អគ្គលេខាធិការរងរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងបរិបទនេះ ការបង្រៀនភាសាចិនដែលពឹងផ្អែកតែទៅលើគ្រូបង្រៀនដែលជាជនជាតិចិនទាំងនេះ បានធ្វើឲ្យកម្ពុជាជួបនឹងបញ្ហាមួយចំនួនដូចជា១ ចំនួនគ្រូបង្រៀនមិនទាន់អាចឆ្លើយតបនឹងតម្រូវការបច្ចុប្បន្នបាន ហើយគ្រូបង្រៀនជនជាតិចិនទៅថ្ងៃអនាគត នឹងបន្តថយចុះជាហេតុធ្វើឲ្យតម្រូវការនៅកម្ពុជានៅតែមិនអាចបំពេញបាន។ ២ គ្រូស្ម័គ្រចិត្តមួយចំនួនមិនបានឆ្លងកាត់ការបណ្តុះបណ្តាលគរុកោសល្យ។ ៣ ចរន្តរបស់គ្រូបង្រៀនភាសាចិនមានរយៈពេលខ្លី និងប្រែប្រួលលឿន ដោយសារតែគ្រូស្ម័គ្រចិត្តអាចមកបង្រៀនបាន១ឆ្នាំក៏ត្រលប់ទៅវិញ ហើយគ្រូឯកទេសបង្រៀនបាន២ឆ្នាំជាហេតុធ្វើឲ្យលំហូរមិននឹងនរ ការបង្រៀនមិនមានប្រសិទ្ធភាពទៅតាមផែនការនិងកម្មវិធីសិក្សា។ ៤ គ្រូបង្រៀនភាសាចិនក្នុងតំបន់មិនទាន់មានរូបរាងជាក្រុមការងារបច្ចេកទេសដែលមានចំណេះដឹងនិងជំនាញគ្រប់គ្រាន់។
ក្នុងន័យនេះ អគ្គលេខាធិការរងរូបនោះបន្ថែមថា ការបណ្តុះបណ្តាលជំនាញគរុកោសល្យដល់គ្រូបង្រៀនភាសាចិន គឺជារឿងចាំបាច់និងសំខាន់មួយដែលត្រូវចាប់ផ្តើមឲ្យបានទាន់ពេលវេលា៕
ដោយ ៖ វត្តី


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?