Connect with us

ព័ត៌មានជាតិ

ទីតាំង​អាជីវ​កម្មដ្ឋាន​នានា ក្នុងខណ្ឌទាំង១៤​ ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់​វាក់​សាំង​

បានផុស

នៅ

​ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ លោក​ឃួ​ង ស្រេង​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ យកចិត្តទុកដាក់​ឲ្យ​បាន​ម៉ឺងម៉ាត់​បន្ថែមទៀត ក្នុងការ​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​-១៩ ដើម្បី​ឈានទៅរក​ការបើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ នាពេល​ឆាប់ៗ ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំរុញ​បែបនេះ​របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) នៅ​រសៀល ថ្ងៃទី​១១​ខែតុលា​នេះ ជាមួយនឹង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ទីរ​ពាក់ព័ន្ធ​នឹង​កម្លាំង​មាន​សមត្ថកិច្ច​ចំណុះ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា ដើម្បី​បង្ការ​និង​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់ចេញ​នូវ​គោលការណ៍​ថ្មីៗ​មួយចំនួនទៀត ដូចជា រាល់​ពេលចេញ​-​ចូល​គ្រឹះស្ថានសិក្សា ផ្សារ និង​ទីតាំង​អាជីវ​កម្មដ្ឋាន​នានា ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ បង្ហាញ​ប័ណ្ណ​ចាក់​វាក់​សាំង​កូ​វីដ​-១៩ ឬ ប័ណ្ណ​ចាក់​ចាំ​ក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឬ លិខិត បញ្ជាក់​ការចាក់​ចាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​យើង​ទប់ស្កាត់​កូ​វីដ​-១៩ ឲ្យ​បានល្អ​ប្រសើរ ចៀសវាង​ការរីក​រាលដាល​បន្តទៀត ហើយ​កិច្ចការងារ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ចេញ​នូវ​សេចក្តីជូនដំណឹង​រួចហើយ​ដែរ កាលពី​សប្តាហ៍​មុន​នេះ​។ ​ដូច្នេះ​ទេ លោក​សូមអោយ​អាជ្ញាធរ​ខណ្ឌ​ខណ្ឌ​ទាំង​១៤ ត្រូវអនុវត្ត​ការងារ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ។ លោក​ជឿជាក់ថា បើ​យើង​អនុវត្ត​ការងារ​នេះ បានល្អ​ប្រសើរ និង​មាន​ភាពម៉ឺងម៉ាត់​នោះ វា​នឹង​កាត់បន្ថយ​បាន​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បន្តទៀត​។

ក្នុង​ឱកាស​នោះដែរ​លោក​ឃួ​ង ស្រេង ក៏បាន​ថ្លែង​នូវ​ការ​កោតសរសើរ​យ៉ាងខ្លាំង​ផងដែរ ចំពោះ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ក្រុម​គ្រូពេទ្យ ក្រុមការងារ​ពាក់ព័ន្ធ ក៏ដូចជា កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ដែល​បាន​លះបង់​អស់កម្លាំង​កាយ​ចិត្ត បំពេញការងារ ទាំងយប់ ទាំង​ថ្ងៃ ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩​នេះ ពោលគឺ​អាជ្ញាធរ​និង​កង​ម្លាំ​ង​យើង អនុវត្តបាន​យ៉ាង​ល្អ ទៅតាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ​ការរក្សា អាយុជីវិត បងប្អូន​ប្រជាពលរដ្ឋ​អោយបាន​គង់​វង់ ។ ប៉ុន្តែ​បើទោះបីជា​យ៉ាងណាក្តី លោក​ឃួ​ង ស្រេង ក៏​នៅតែ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ អនុវត្ត​ការងារ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នេះ​ឲ្យ​បាន​ម៉ឺងម៉ាត់​បន្ថែមទៀត ដែល​អាច​ឈានទៅរក​ការបើក​ដំណើរ​ការបើក​ឡើងវិញ​លើ​គ្រប់​វិស័យ នាពេល​ឆាប់ៗ ខាងមុខនេះ​។​

​គួរ​បញ្ជាក់​ផងដែរ​ថា បើ​យោង​ទៅ​លើ​សេចក្ដីណែនាំ​លេខ​០២៧/២១​ស​ណន ចុះ​ថ្ងៃទី​០៥​តុលា របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​បន្ថែម ដល់​បងប្អូន​ប្រជាពលរដ្ឋ គណៈ​គ្រប់គ្រង គ្រឹះស្ថានសិក្សា គណៈកម្មការ​ផ្សារ ម្ចាស់​អាជីវ​កម្មដ្ឋាន ម្ចាស់​ទីតាំង អាជីវករ វិស័យ​ឯកជន និង​សាធារណជន ទាំងអស់ ត្រូវមាន​កាតព្វកិច្ច​ប​ង្ហា​ញ​ប័ណ្ណ​ចាក់​វាក់​សាំង​កូ​វីដ​-១៩ ឬ ប័ណ្ណ​ចាក់​វាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឬ លិខិត បញ្ជាក់​ការចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ រាល់​ពេលចេញ​-​ចូល​គ្រឹះស្ថានសិក្សា ផ្សារ និង​ទីតាំង​អាជីវ​កម្មដ្ឋាន​នានា ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀមលក្ខណៈ សម្រាប់​ការរស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី និង​ឈានទៅរក​ការបើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ នាពេល​ឆាប់ៗ ខាងមុខនេះ៕

ដោយ ៖ ស្រី​រ័​ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ វិនាទី មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ២ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ៣ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ព័ត៌មានជាតិ៨ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម