ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌រកឃើញមន្ត្រី៥រូបវិជ្ជមានកូវីដ-១៩
ក្រសួងយុត្តិធម៌ប្រកាសរកឃើញមន្ត្រី៥រូបវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមមន្ត្រី និងថ្នាក់ដឹកនាំចំនួន៤៦៤រូប បន្ទាប់ពីធ្វើតេស្ដរហ័សពេលឡប់មកពីធីបុណ្យភ្ជុំបិណ្ឌវិញ។
មន្ត្រីដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ទាំង៥រូបត្រូវបានផ្ដល់ព័ត៌មានដល់មន្ត្រីមូលដ្ឋានដែលមានសមត្ថកិច្ច និងត្រូវបានអនុញាត្តឲ្យព្យាបាលនៅតាមផ្ទះរៀងៗខ្លួន ស្របតាមនិតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ។ ដោយឡែកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងអស់ ក៏ត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័កព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវិធានការសុវត្តិភាពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
គួររំលឹកថា ដោយអនុវត្តតាមសារចររបស់រាជរដ្ឋាភិបាលលេខ០៧ សរ ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពីធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌បានរៀបចំធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង នៅទីស្ដីការក្រសួងយុត្តិធម៌ និងតាមអង្គភាពទាំងអស់ចំណុះក្រសួងយុត្តិធម៌ ក្រោយពេលវិលត្រឡប់ចូលបំពេញការងារវិញ បន្ទាប់ពីឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។
ជាលទ្ធផលក្នុងចំណោមអ្នកធ្វើតេស្ដចំនួន៤៦៤នាក់ មានមន្តី្រចំនួន៥រូប បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កម្រិតស្រាល និងពុំមានចេញរោគសញ្ញាណាមួយឡើយ៕
អត្ថបទ៖ សុខុម


-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា