ព័ត៌មានជាតិ
អបអរសាទរ ពិធីបញ្ចប់គ្រោងអគារខុនដូព្រីនឆ្នេរសមុទ្រមាស ខេត្តព្រះសីហនុ
ខុនដូព្រីនឆ្នេរសមុទ្រមាសខេត្តព្រះសីហនុផ្តល់ផាសុកភាព ក្នុងការរស់នៅតាមប្រពៃណីចិនខែតុលា គឺជារដូវស្លឹកឈើជ្រុះពណ៌មាសពោរពេញទៅដោយផ្លៃផ្កាល្អ ស្រស់ស្រាយ និងជាថ្ងៃបុណ្យជាតិផងដែរ ដោយការខិតខំប្រឹងប្រែង គម្រោងព្រីនឆ្នេរសមុទ្រមាសក៏បានបព្ចាប់គ្រោងអគារដោយជោគជ័យនៅថ្ងៃតែមួយនេះ ដែលសបញ្ជាក់ពីភាពប៉ិនប្រសប់នៃចំណុចខ្លាំង និងសន្ទុះលឿននៃការសាងសង់ ដោយធានាពីគុណភាពនៃសំណង់ជាមួយគ្រឿងសម្ភារៈម៉ាកល្បីៗនៅក្នុងខុនដូ។
ព្រីនឆ្នេរសមុទ្រមាស មិនបានបញ្ឈប់ការសាងសង់ក្នុងពេលរីករាលដាលនៃជំងឺកូវីដ១៩ទេ ផ្ទុយទៅវិញយើងបានជម្នះនូវពេលវេលាលំបាកៗជាច្រើន ដើម្បីបង្កើតនូវគ្រោងអគារដ៏ប្រណិតនេះ ទាំងនេះហើយគឺជាសក្ខីភាពដើម្បីបញ្ជាក់ពីគុណភាព និងបំពេញតាមការសន្យាជូនដល់អតិថិជន។
នៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២១ ការចាក់បេតុងពីចំហៀងចុងក្រោយដំណាក់កាលទី ២ នៃគម្រោងព្រីនឆ្នេរសមុទ្រមាស (Prince Golden Bay) ត្រូវបានបញ្ចប់ជាផ្លូវការហើយ។
តាំងពីដំណាក់ការដំបូងនៃការសាងសង់គម្រោងមួយនេះ ដោយមានគ្រឹះបេតុង និងឥដ្ឋនីមួយៗ រហូតដល់ការគ្របដណ្តប់ទៅលើអគារទាំងមូលនាពេលបច្ចុប្បន្ននេះ គឺមានផ្ទុកកម្លាំងញើសឈាមនិងការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញរបស់អ្នកសាងសង់របស់យើង។ ចាប់តាំងពីការចាប់ផ្តើមសាងសង់គម្រោងនេះមក យើងតែងតែប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់និងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងដើម្បីធានាបានគុណភាពផលិតផលនិងល្បឿននៃការសាងសង់ឲ្យមានភាពស៊ីសង្វាក់គ្នា។ ការខិតខំប្រឹងប្រែងក្នុងការធានានូវគុណភាពស្តង់ដា ទាំងឲ្យទាន់ពេលវេលា គឺដើម្បីឆ្លើយតមទៅនឹងការសន្យានិងបំពេញទំនុកចិត្តជូនដល់អតិថិជន។
ចាប់ពីឆ្នាំ២០២០ដល់២០២១មក ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងខេត្តព្រះសីហនុមានចំនួនច្រើន ហើយខេត្តទាំងមូលត្រូវបិតខ្ទប់ និងមានបម្រាមគោចរពេលយប់ផងដែរ ទាំងនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការសាងសង់របស់គម្រោងរបស់យើង ទោះជាយ៉ាងណាក៏ដោយ ឧបសគ្គទាំងនេះមិនបានរាំងស្ទះដល់ការសាងសង់របស់យើងឡើយ ហើយយើងក៏បានរិះរកមធ្យោបាយធ្វើទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យការបញ្ចប់គ្រោងអគារទាន់នឹងផែនការដែលបានប្រៀងទុក។
រដូវវស្សានៅខេត្តព្រះសីហនុ ធ្វើឲ្យការសាងសង់តាមយុត្តិសាស្ត្រធម្មតារបស់គម្រោងចាប់ផ្តើមប្រឈមមុខនឹងបញ្ហាផងដែរ។ ចាប់ពីខែមិថុនាដល់ខែកញ្ញា មានតែ៤០ ថ្ងៃប៉ុណ្ណោះ ដែលមានពន្លឺព្រះអាទិត្យ។ ដើម្បីធានាបាននូវការបញ្ចប់គម្រោងឱ្យបានទាន់ពេលវេលា គម្រោងព្រីនឆ្នេរសមុទ្រមាសបានសិក្សាជាបន្ទាន់និងរៀបចំផែនការសាងសង់រដូវវស្សាជាច្រើន ការរៀបចំសាងសង់ទាំងយប់ទាំងថ្ងៃ និងបានបញ្ចប់គម្រោងដំណាក់កាលទី ២ ទៅតាមកាលវិភាគដែលបានគ្រោងទុក។ បន្ថែមពីលើការធានានូវល្បឿននៃការបញ្ចប់គម្រោងបន្ទប់គំរូជាក់ស្តែងនៃគម្រោងព្រីនឆ្នេរសមុទ្រមាស ក៏កំពុងត្រូវបានសាងសង់ផងដែរ វាកំពុងតែបានចាប់ផ្តើមលេចរូបរាងហើយ។ បន្ទប់គំរូជាក់ស្តែងនៃគម្រោងរក្សាបាននូវស្តង់ដារខ្ពស់ស្របជាមួយនឹងវត្ថុធាតុដើម ដែលមានគុណភាពខ្ពស់មានម៉ាកល្បីៗលំដាប់ទី ១ និងសំណង់ទំនើបដែលបង្ហាញឱ្យឃើញពីគុណភាពខ្ពស់នៃគម្រោងព្រីនឆ្នេរសមុទ្រមាស។
គួរបញ្ជាក់ផងដែរថា បន្ទប់គំរូជាក់ស្តែងនៃគម្រោងនេះ មានទីតាំងនៅជាន់ទី ៧ នៃអាគារទី ២ ទោះបីជាជាន់ទី៧នេះមិនខ្ពស់ក៏ដោយ ក៏វានៅតែអាចធានាបាននូវទេសភាពសមុទ្រយ៉ាងស្រស់ស្អាតដោយមិនមានអគារណាបាំងឡើយ ហើយបន្ទប់ខ្លះអាចមើលឃើញទេសភាពសមុទ្រដល់ទៅ ២៧០ដឺក្រេ ដែលជាខុនដូរដំបូងបង្អស់អាចមើលឃើញទេសភាពសមុទ្រ សាកសមនឹងឈ្មោះរបស់ខ្លួន“ព្រីនឆ្នេរសមុទ្រមាសព្រីនឆ្នេរសមុទ្រមាសជាគម្រោងគោលរបស់ទីក្រុងព្រះសីហនុមិនត្រឹមតែមានទេសភាពមាត់សមុទ្រដំបូងគេនោះទេ ថែមទាំងបានសាងសង់ផ្សារទំនើបរួមបញ្ចូលគ្នាមុនគេបង្អស់នៅខេត្តព្រះសីហនុ។
នៅក្នុងផ្សារទំនើប Prince Mall ព្រះសីហនុ មានហាងទំនើបៗជាច្រើនដែលសុទ្ធសឹងតែជាម៉ាកល្បីៗទូទាំងពិភពលោកដូចជា Starbucks KFC Adidas Nike ហាងលក់ទំនិញល្អៗ ភោជនីយដ្ឋានទាន់សម័យ ហាងអាហារ និងហាងលក់ទំនិញ ដែលមានស្លាកយីហោអន្តរជាតិដទៃទៀតបានប្រមូលផ្តុំនៅផ្សារទំនើបមួយនេះ។ គួរកត់សំគាល់ផងដែរថា លំហូរនៃការមកចូលលេងកម្សាន្ត និងការដើរទិញឥវ៉ាន់ក្នុងផ្សារទំនើប មានភ្ញៀវចេញ-ចូលជាមធ្យមភាគប្រមាណ៣០០០នាក់ក្នុងមួយថ្ងៃ។
ចាប់ពីថ្ងៃទី១ដល់ទី៣ ខែតុលា ផ្សារទំនើបPrince Mallបានប្រារព្ធកម្មវិធីគម្រប់ខួបមួយឆ្នាំ ក្នុងកម្មវិធីនេះ មានហាងជាច្រើនធ្វើការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការតុបតែងតាំងបង្ហាញនំខេក ដើម្បីអបអរសាទរខួបមួយឆ្នាំក៏ដូចជាកន្លែងថតរូបរបស់អតិថិជនទាំងអស់ទុកជាអនុស្សាវរីយ៍ផងដែរ។ លើសពីនេះទៅទៀត អតិថិជនក៏អាចលេងជាមួយម៉ាស៊ីនចាប់តុក្កតាដោយមនុស្សពិតដោយគ្រាន់តែទិញទំនិញតាមទឹកប្រាក់ដែលបានកំណត់។ ជាការពិតណាស់ ការលេងចាប់រង្វាន់ដោយមនុស្សផ្ទាល់បានទាក់ទាយមនុស្សជាច្រើន ជាពិសេសយុវវ័យប្រុសស្រីខ្លាំងជាងគេ។ នាពេលបច្ចុប្បន្ននេះ Prince Mallបានក្លាយទៅជាកន្លែងជួបជុំដ៏ពេញនិយមរបស់យុវវ័យខេត្តព្រះសីហនុ និងជាកន្លែងកម្សាន្តរបស់ក្រុមគ្រួសារផងដែរ។
ចាប់តាំងពីការផ្តើមគម្រោងជួសជុលផ្លូវនៅក្នុងខេត្តព្រះសីហនុ ខែវិច្ឆិកាឆ្នាំ ២០១៩មក ដោយចំណាយពេលមួយឆ្នាំកន្លះ ដើម្បីបញ្ចប់ការជួសជុលផ្លូវលេខ ៣៤ នៅខេត្តព្រះសីហនុ ដែលមានប្រវែងសរុបប្រហែល ៨៥ គីឡូម៉ែត្រ ហើយបានស្តាប្រព័ន្ធបង្ហូរទឹកសារជាថ្មី ធ្វើឲ្យសោភណ្ឌភាពទីក្រុងកែប្រែមុខមាត់ថ្មី។ បន្ថែមពីលើការជួសជុលនិងការកែលំអរផ្លូវថ្នល់ថ្មី រាជរដ្ឋាភិបាលបានសាងសង់ផ្លូវនៅតាមបណ្តោយឆ្នេរសមុទ្រ ដោយឆ្លងកាត់ឆ្នេរឯករាជ្យនិងឆ្នេរបារាំង ប្រវែងប្រហែល ៥ គីឡូម៉ែត្រ និងមានបន្ទប់ទឹកសាធារណៈ។ ផ្លូវនេះអាចឱ្យអ្នកទស្សនា រីករាយជាមួយទេសភាពសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុគ្រប់ពេល។
ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុសម្រេចបានប្រមាណ ៧០%ហើយ ដោយរំពឹងថា វានឹងត្រូវបានដាក់ឲ្យដំណើរការជាស្ថាពរនៅឆ្នាំ ២០២២ ហើយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរនឹងត្រូវកាត់បន្ថយមកនៅត្រឹម២ម៉ោងកន្លះតែប៉ុណ្ណោះ ដូច្នេះចុងសប្តាហ៍អ្នកនៅទីក្រុងភ្នំពេញអាចមកលំហែកម្សាន្តគ្រប់ពេល។ យោងតាម “វិធានសុវត្ថិភាពទេសចរណ៍”របស់រាជរដ្ឋាភិបាល កម្មវិធីប្រណាំងទូកអន្តរជាតិ និង វេទិកាទេសចរណ៍អាស៊ាននាពេលខាងមុខនេះ នឹងជួយជំរុញឲ្យមានភ្ញៀវទេសចរណ៍ជាច្រើនមកលេងប្រទេសកម្ពុជាក៏ដូចជាខេត្តព្រះសីហនុផងដែរ លើសពីនេះនឹងអាចជួយពន្លឿនការអភិវឌ្ឍន៍ ជំរុញផ្នែកសេដ្ឋកិច្ច ការកែលំអរបរិយាកាសរស់នៅនិងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការវិនិយោគសំណង់អគារ រួមទាំងការកែលំអរហេដ្ឋារចនាសម្ព័ន្ធ នឹងជួយជំរុញឲ្យវិស័យទេសចរណ៍មានការកើនឡើងថែទាំមានព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើន នាពេលអនាគតខេត្តព្រះសីហនុនឹងរុងរឿងសារជាថ្មី។
ក្រុមហ៊ុនខេមបូឌាព្រីនស៍ហ័នយូរៀលអ៊ីស្ទេតគ្រុបខូអិលធីឌី (Cambodian Prince Huan Yu Real Estate Group Co.,Ltd.) ជាបុត្រសម្ព័ន្ធរបស់ព្រីនស៍ហូលឌីងគ្រុប។ ព្រីនស៍ហូលឌីងគ្រុប គឺជាក្រុមហ៊ុនវិនិយោគអន្តរជាតិចម្រុះ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសកម្ពុជា ហើយមានអាជីវកម្មទូទាំងពិភពលោក ដោយមានវិសាលភាពអាជីវកម្មគ្របដណ្តប់លើការអភិវឌ្ឍន៍អចលនទ្រព្យ ប្រតិបត្តិការអចលនទ្រព្យ ពាណិជ្ជកម្ម សណ្ឋាគារលំដាប់ខ្ពស់ ធនាគារ និងវិស័យជាច្រើនទៀតប្រកបដោយភាពរឹងមាំនិងមានទស្សនវិស័យអភិវឌ្ឍន៍ទូលំទូលាយ។
ក្រុមហ៊ុនខេមបូឌាព្រីនស៍ហ័នយូរៀលអ៊ីស្ទេតគ្រុបខូអិលធីឌី ជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា។ នៅក្នុងដំណើរការអភិវឌ្ឍន៍ជាច្រើនឆ្នាំកន្លងមកទាំងនៅទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ នាពេលអនាគតក្រុមហ៊ុននឹងបន្តប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍នៃ “ការកសាងកម្ពុជាដ៏ស្រស់ស្អាត” ដើម្បីបង្កើតគម្រោងលំនៅឋានលំដាប់ខ្ពស់និងល្អប្រសើរសម្រាប់ ការអភិវឌ្ឍន៍ប្រទេសកម្ពុជាក៏ដូចជាការអភិវឌ្ឍន៍ទីក្រុងរួមគ្នាឲ្យបានកាន់តែច្រើន៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ