Connect with us

ព័ត៌មានជាតិ

គម្រោង​ស្ថាបនាវិថី៧មករា​(ផ្លូវ​លេខ២០០)ទទឹង៤០ម៉ែត្រ ទទួល​បានការគាំទ្រ

បានផុស

នៅ

ថ្វីត្បិតតែគម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០)ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហនុ ដែលមានទទឹងធំទូលាងយរហូតទៅដល់៤០ម៉ែត្រ​ បានបង្ករផល​ប៉ះពាល់​ដល់​លំនៅឋាន​ប្រជា​ពលរដ្ឋចំនួនប្រមាណ​១២៨ខ្នង ក៏ដោយ ប៉ុន្តែ​សំរាប់ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងព្រះសីហនុ ភាគ​ច្រើន​សម្ដែង ការ​គាំទ្រនឹងបានលើកហេតុផ្សេងៗគ្នា ដែលបង្ហាញពីរ​ផលប្រយោជន៍ នៃ​គម្រោង សាង​សង់​ពង្រីក​ផ្លូវមួយខ្សែនេះ ក៏ដូចជាការ​អនុវត្តន៍​ច្បាប់​របស់រដ្ឋបាលខេត្តផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​អតីត​បុគ្គលិក​កំពង់ផែ​ស័្វយយ័ត​ រស់នៅតំបន់ រង្វង់មួលតោពីរ ឈ្មោះ ម៉ៅ រូមនិងប្រជាពលរដ្ឋជាច្រើន​បានលើក​ឡើងថា បើនិយាយ​ដោយឡែក​យើង​គិតថា កម្រោង​ស្ថាបនា​និង​ពង្រីក​ផ្លូវ​នេះ ​បង្ក​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ព្រជាពល​រដ្ឋ ដែល​មាន​សំណង់រឹងមាំ ធំៗនៅតំបន់នោះដែលត្រូវតែវាយ​កម្ទេច​ចោល ប៉ុន្តែបើនិយាយពីផ្លូវច្បាប់វិញ​ដីចំ​ណុច​នោះ ជាដីចំណីផ្លូវជាដីសា​ធារណៈរបស់រដ្ឋមិ​ន​មាន​​បុគ្គល​ណា​ម្នាក់​អាចយកដីនោះធ្វើជា​កម្មសិទ្ធិ​ស្របច្បាប់​បាន​នោះទេ ដូចនេះសំណង់ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​ទាំងអស់​ដែល​កំពុង​រស់នៅ​តំបន់នោះ ​គឺជាការ​រំលោភ​បំពានច្បាប់ភូមិបាលទាំង​ស្រុង​ហើយ​។ចំណែកឯកម្រោង​ស្ថាបនា​ពង្រីក​ផ្លូវ​របស់​រដ្ឋបាល​ខេត្ត​វា​ល្អ​បំ​ផុតហើយពីព្រោះថា ផ្លូវនេះ​មិន​មែន​ពង្រីក​ឲ្យធំទូលាយដើម្បី​ផលប្រយោជន៍​បុគ្គល​ណា​ម្នាក់នោះដែរ គឺ​ប្រយោជន៍​យើង​ទាំងអស់គ្នា។

លោកបានលើកឡើងបន្តទៀតថា គម្រោងរបស់រដ្ឋបាលខេត្តពង្រីកផ្លូវនាពេលនេះ រូបគាត់សូមគាំទ្រ យ៉ាង​ពេញទំហឹងហើយការវាយកម្ទេចចោលសំណង់រឹងមាំ​ទាំងអស់ខាងលើនេះ ក៏ជាសារមួយដ៏សំ​ខាន់​ផងដែរ សម្រាប់​ប្រជាពលរដ្ឋ​ផ្សេងៗ ទៀតដែលមានបំណង់ រំលោភ​បំពានដីផ្លូវ សាធារណៈ ក៏ដូចជាដីចំ​ណី​ប្រឡាយ អូរ​ ឲ្យពួកគាត់ មានការយល់ដឹង និងគោរពច្បាប់ ។ តែផ្ទុយទៅវិញ បើសិនជាអាជ្ញាធរនៅ​តែ​បន្ត​លើកទឹកចិត្តតាម​រយៈការដោះស្រាយគោលនយោបាយ ឬការ​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ គឺចប់គ្មាន​អ្វី​ត្រូវនិយាយទៀតទេ។

​​រដ្ឋបាល​ខេត្តព្រះសីហនុ បានលើកឡើងថា ការ​ស្ថាបនា ផ្លូវលេខ២០០ ដែលស្ថិតនៅ ជុំវិញ មន្ទីរពេទ្យ​បង្អែកខេត្ត មានគោលបំណងធំៗ ចំនួន៤៖ទី១​ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ផលប្រយោជន៍ សា​ធារ​ណៈ។ទី២​ លើកកម្ពស់​ការ​ផ្ដល់​សេវាសុខាភិបាល និង​សុខុមាលភាព​សាធារណៈ។ទី៣-លុបបំ​បាត់​ការ យកទី​តាំង​សាធារណៈ​មកធ្វើ​អាជីវកម្ម និងជា​សម្បត្តិ​ឯកជន ។ទី៤-លើកស្ទួយ​សោភ័ណភាព​ទីក្រុង និង​សុវត្ថិ​ភាព​សាធារណៈ។ល។

​អត្ថបទ ៖ កោះពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម