Connect with us

ព័ត៌មានជាតិ

អភិបាល​ខណ្ឌ​ព្រែកព្នៅ ផ្តល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ ស្តី​បន្ទោស​អ្នក​មិន​ពាក់​ម៉ាស​នៅ​ទី​សាធារណៈ

បានផុស

នៅ

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំថ្មីៗ​នេះបានប្រាប់​ប្រជាពលរដ្ឋម្នាក់ៗអាចដើរតួជាសមត្ថកិច្ច ដោយមានសិទ្ធិ​ណែនាំ​និងស្តីបន្ទោសអ្នកដែលមិនពាក់ម៉ាសនៅកន្លែងសាធារណៈ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ចម្លង​ក្នុង​សហគមន៍។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ដោយ​មានការចូលរួមពីអភិបាលរង នាយករង អធិការខណ្ឌ មេបញ្ជាការប៉េអឹមខណ្ឌ ចៅសង្កាត់ទាំង៥ ព្រមទាំងការិយាល័យពាក់ព័ន្ធក្នុងខណ្ឌព្រែកព្នៅនាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ លោក​​ជំរុញ​ឲ្យពលរដ្ឋ​ ត្រូវ​អនុវត្ត​​ការ​ពាក់ម៉ាស​ឲ្យបាន​គ្រប់ៗ​គ្នា។ ជាមួយ​គ្នា​នេះ លោក​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋម្នាក់ៗអាចដើរតួជាសមត្ថកិច្ច​ ស្តីបន្ទោស​ឬណែនាំ​អ្នកមិនពាក់ម៉ាសនៅកន្លែងសាធារណៈ​ ដើម្បី​ពញ្ជាក់​ការ​ចូលរួមទាំងអស់គ្នា ដើម្បី​ទប់ស្កាត់​ការ​ឆ្លងមកដល់គ្រួសារ បងប្អូនសាច់ញាតិ និងក្នុងសហគមន៍បន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍បន្ថែមថា យោង​តាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានីភ្នំពេញ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីត19 ឬប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺ covid 19 ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 រាល់ពេលចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្ម ស្ថានីយ៍នានាក្នុងរាជធានីភ្នំពេញ។

លោកសុខ សម្បត្តិ បន្ថែមថាម្ចាស់គ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្ម ស្ថានីយ៍នានា និងប្រជាពលរដ្ឋគ្រប់រូបបើមិនអនុវត្តតាមនូវសេចក្តីនែនាំទាំងនេះទេអាចនិងមានទោស។ ដូចនេះសង្កាត់ទាំង៥ រួមទាំងមេប៉ុស្តិ៍ មេភូមិត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់រូបតាមមូលដ្ឋានរៀងៗខ្លួនឲ្យបានដឹងទាំងអស់គ្នា៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ផ្សារអូឬស្សី
ព័ត៌មានជាតិ៥១ វិនាទី មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ព័ត៌មានជាតិ៦ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តឡើងវិញ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ខេត្តវៀតណាម ជាប់កម្ពុជា កើតរញ្ជួយដី ៣លើកផ្ទួនៗ តែកម្រិតស្រាល

ព័ត៌មានជាតិ២៧ នាទីutes មុន

២ឆ្នាំក្រោយការបង្កើតក្រុងឧដុង្គម៉ែជ័យ ច្រកចេញចូលតែមួយក្រុងនេះបម្រើពលរដ្ឋជាង១ម៉ឺនសេវា

Sokha Hotels

ព័ត៌មានពេញនិយម