Connect with us

ព័ត៌មានជាតិ

កម្ពុជា​ផ្ដល់​ម៉ាស​១​លាន​៥​ម៉ឺន និង​សម្ភារៈ​បរិក្ខារ​មួយ​ចំនួន ដល់​ប្រទេសទី​ម័​រ​ខាងកើត

បានផុស

នៅ

ទោះ​បី​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​​រីក​រាលដាល​ជំងឺ​កូវីដ​ក្នុង​សហគមន៍​ក៏​ដោយ តែ​ប្រទេស​កម្ពុជា​នៅ​តែ​មាន​ទឹក​ចិត្ត​ជួយ​ដល់​ប្រទេស ដែល​កំពុង​ជួប​ការ​លំបាក នឹង​បាន​ផ្ដល់​ជូន​ម៉ាស​១​លាន​៥​ម៉ឺន និង​សម្ភារៈ​បរិក្ខារ​មួយ​ចំនួន ដល់​ប្រទេស​ទី​ម័​រ​ខាងកើត។ នេះបើតាមទំព័រហ្វេសបុក សម្តេច ហ៊ុន សែន បានចេញផ្សាយមុននេះ។ ់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ាស​របស់​កម្ពុជា​ចំនួន​១​លាន​៥​ម៉ឺន និង​សម្ភារៈ​បរិក្ខារ​មួយចំនួនទៀត ត្រូវបាន​ដឹក​តាម​យន្តហោះ​ពិសេស​ ចាក​ចេញពី​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ ដើម្បី​យក​ទៅ​ប្រគល់​ជូន​រដ្ឋាភិបាល​ប្រទេស​ទី​ម័​រ​ខាងកើត (​ទី​ម័​រ​ឡេ​ស្ត​)​។ ការ​ដឹកជញ្ជូន​ជំនួយ​របស់​កម្ពុជា​នេះ ដឹកនាំ​ដោយ លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អម​ដោយ​តំណាង​ក្រសួងសុខាភិបាល និង​មន្ត្រី​មួយ​ចំនួនទៀត​។

​ជំនួយ​របស់​កម្ពុជា​ផ្តល់​ជូន​ប្រទេស​ទី​ម័​រ​ឡេ​ស្ត​នាពេល​នេះ រួមមាន​៖ ម៉ាស​ចំនួន​១​លាន​, ម៉ាស​ក្រណាត់​៥​ពាន់​, ម៉ាស N95 ចំនួន​១​ម៉ឺន​, វ៉ែនតា​សុវត្ថិភាព ចំនួន​១​ម៉ឺន​, សំលៀកបំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​១​ម៉ឺន​ឈុត​, ឧបករណ៍​វាស់​កម្ដៅ ចំនួន​២៥០, របាំងមុខ​ចំនួន​១​ម៉ឺន​, ម៉ាស៊ីន​ជំនួយ​ដល់​ការដកដង្ហើម សម្រាប់​ប្រយោធនកម្ម ចំនួន​១០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូ​ឌែ​ល Vista 120 ចំនួន​១០, ម្សៅ​ថ្នាំ​បាញ់សម្លាប់​មេរោគ ២៥​គីឡូក្រាម​ក្នុង​១​ធុង (​ក្ល​រ៉ា​មីន​ប្រភេទ​B) ២៥០​កេស​, ស្បែកជើង​ក៏​វែង​សុវត្ថិភាព​៥០០​គូ និង​សាប៊ូ​លាងដៃ​១​ពាន់​គូ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា ទើបបាន​ផ្តល់​ម៉ាស​ចំនួន​ជាង​២​លាន និង​សម្ភារ​ពេទ្យ​មួយ​ចំនួន​ដល់​ប្រទេស​ឡាវ និង​ផ្តល់​ម៉ាស​ចំនួន​ជាង​២​លាន និង​សម្ភារ​ពេទ្យ​មួយ​ចំនួន​ទៀត ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ នៅ​ក្នុង​ប្រទេស​ទាំងនោះ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម