Connect with us

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស្នើឲ្យអភិបាលខេត្តមណ្ឌលគិរី ថ្មី ខិតខំដោះស្រាយករណីរំលោភបំពានដីធ្លី ផ្ទះ​សម្បែងរបស់ពលរដ្ឋ​

បានផុស

នៅ

ការបញ្ជាក់​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បែបនេះ នៅ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល​នៃ​គណៈ​ភិ​បាល​ខេត្តមណ្ឌលគិរី លោក ថង សាវុន នា​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១​នេះ​។​

សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា កន្លងទៅនៅក្នុង​ខេត្ត​មណ្ឌ​ល​គី​រី មាន​បញ្ហា​ប្រឈម​ទាក់ទិន​ទៅនឹង​ការរំលោភ​កាន់កាប់​ធនធានធម្មជាតិ​របស់​រដ្ឋ ឬ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដែលមាន​ដី និង​ព្រៃឈើ​ជាដើម ប៉ុន្តែ​បានរួម​គ្នាដើម្បី​ដោះស្រាយ​ផងដែរ​នាពេល​កន្លងមក​។ ប្រសិនបើ​យើង​មិនបាន​រួមគ្នា​ដោះស្រាយ​នោះទេ ភាព​អានាធិបតេយ្យ នឹង​កាន់តែ​ធ្ងន់​ធ្វើឡើង ធ្វើឱ្យ​យើង​គ្មាន​ឱកាសដើម្បី​នឹង​ដោះស្រាយបាន​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា “​មាន​មន្ត្រី​មួយចំនួន​យើងខ្ញុំ​សោកស្ដាយ​ណាស់ ដែលមាន​កំហុសឆ្គង​ទាក់ទង​ទៅនឹង​ការរំលោភ​ប្រើ​អំណាច ដោយ​រំលោភ​ក្នុង​ការយក​ដី យក​ធ្លី ទ្រព្យសម្បត្តិ​របស់​រដ្ឋ នេះ​ដោយសារតែ​ភាព​លោភលន់​របស់​មន្ត្រី​យើង​មួយចំនួន​។ យើង​មានការ​សោកស្ដាយ​។ ចឹ​ង​ទេ​ខ្ញុំ​សូម​បញ្ជាក់ថា ឯកឧត្តម ថង សាវុន រួមជាមួយ​មន្ត្រី​ទាំងអស់​ត្រូវ​បន្ត​ការពារ​នូវ​ធនធានធម្មជាតិរ​បស់​យើង​ដែលមាន ជាពិសេស​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដោយ​មិន​ឲ្យ​មានការ​រំលោភបំពាន ហើយ​ត្រូវ​ទៅ​ខិតខំដើម្បី​គោរព​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ដូចជា​ដីធ្លី ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ ដែល​តែងតែមាន​ព័ត៌មាន​អំពី​ការរំលោភ​ជា​បន្តបន្ទាប់ នេះ​ជា​បញ្ហា​ដែល​ខ្ញុំ​ស្នើ​ឲ្យ​យកចិត្តទុកដាក់​ដោះស្រាយ​”​។​

បើតាម​សម្ដេច​ក្រឡាហោម ស ខេង ក្រៅពីនេះ ភារកិច្ច​របស់​យើង​ក្រៅពី​បន្ត​អនុវត្ត​គោលនយោបាយ​គ្រប់​វិស័យ​របស់រាជរដ្ឋាភិបាល ក៏មាន​ភារកិច្ច​សំខាន់​ជាច្រើន​ទៀតទាក់ទង​ទៅនឹង​ការធ្វើ​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​បញ្ហា​នេះ​យើង​បានកំណត់​ជា​មាគ៌ា​នយោបាយ​របស់​គណបក្ស​ផង ជា​គោលនយោ​បាយ​របស់​រាជ​រដ្ឋាភិបាល​ផង គឺ​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ហើយ​ដើម្បី​ឲ្យ​បញ្ហា​នេះ ទទួលបាន​ជោគជ័យ បញ្ហា​គន្លឹះ​ធំ​ គឺ​ការគាំទ្រ និង​ការចូលរួម ពី​អ្នកពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ថ្នាក់​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រួមទាំង​ប្រជាពលរដ្ឋ​ផង​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម