Connect with us

ព័ត៌មានជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ​ និង​មន្ត្រី​ជំនាញ​ខេត្ត ចុះ​ពិនិត្យ​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ ឆ្នាំ ២០២១​នេះ

បានផុស

នៅ

បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ២០២១​នេះ លោក អ៊ិន ចន្ថា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​លេខាធិការដ្ឋាន លោក​បណ្ឌិត ជ្រុ​ន ថេ​រ៉ា​វ៉ាត រដ្ឋលេខាធិការ​អនុប្រធាន​លេខាធិការដ្ឋាន ​លោក អោម ចន្ថា អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​ជំនាញ​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ពិនិត្យ​ស្ថានភាព ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ដែល​រង​ការ​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ទាំង ៩ ស្រុក ក្រុង ទូទាំង​ខេត្ត​បន្ទាយមានជ័យ ក្នុង​នោះ​រួម មាន​ផ្លូវ​ជនបទ​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​សរុប ៤៨ ខ្សែ​ប្រវែង ៤៣៧.០០០​ម៉ែត្រ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២០ ផ្លូវ​ជនបទ​រង​ផលប៉ះពាល់​ទឹកជំនន់​សរុប​ទូទាំង​ខេត្ត​ចំនួន ៦៨ ខ្សែ​ប្រវែង ៧៦៤.០០០​ម៉ែត្រ នេះ​គឺជា​របាយការណ៍​សង្ខេប​របស់ លោក ជា យុ​ទ្ធា​រុណ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា យុ​ទ្ធា​រុណ បាន​បញ្ជាក់​ថា តាម​ការ​ចុះ​ពិនិត្យ​ជាក់ស្ដែង​ពី​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ដែល​រង​ចក្រ​ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង​ឆ្នាំ ២០២១ នេះ បាន​ធ្វើ​ឲ្យ​ខូចខាត​រួមមាន​ផ្លូវ​លិច​ទឹក​ប្រវែង ១១៧,៩៤០​ម៉ែត្រ ទឹក​ហូរ​ច្រោះ​ជើងទេ ឬ​តួ​ផ្លូវ​ប្រវែង​៦៦,១១០​ម៉ែត្រ ហូ​ដាច់​តួ​ផ្លូវ មិនអាច​ធ្វើដំណើរ​បាន​ចំនួន​១៦​ខ្សែ​ប្រវែង​១,៩៥០​ម៉ែត្រ បាក់​សំណង់​លូ​គ្រប់​ប្រភេទ ចំនួន​៣​កន្លែង អណ្ដូងស្នប់​លិច​ទឹក​១,៣៥៨​អណ្ដូង បង្គន់​អនាម័យ​គ្រួសារ លិច​ទឹក​សរុប​ចំនួន៧,៤៥០​បង្គន់ និង​បង្គន់​អនាម័យ​សាធារណៈ​ចំនួន​២៥៣​បង្គន់​។

លោក ជ្រុ​ន ថេ​រ៉ា​វ៉ាត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ប្រាប់​អ្នកយក​ព័ត៌​មាន​ឲ្យ​ដឹងថា ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ផ្លូវ​ជនបទ​ចំនួន​៥​ខ្សែ​វែងៗ​រួមមាន​ផ្លូវ​ក្រាល​គ្រោះ​ក្រហម ស្ថិតនៅ​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ផ្លូវ​គ្រោះ​ក្រហម ឃុំ សឿ ស្រុក​មង្គល​បូរី ផ្លូវ​គ្រោះ​ក្រហម ឃុំ ច​ង្ហា ស្រុក​អូរជ្រៅ ផ្លូវ​ក្រាល​គ្រោះ​ក្រហម សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត និង​ផ្លូវ​ក្រាល​គ្រោះ​ក្រហម​+​បេតុង ស្ថិតនៅ​ឃុំ​និមិត្ត​ស្រុក​អូរជ្រៅ គោលបំណង​ដើម្បី​ធ្វើការ​វាយតម្លៃ​និង​រៀបចំ​ជួសជុល និង​ស្ដារឡើងវិញ​នាពេលខាងមុខ​ផងដែរ​៕

ដោយ ៖ វ៉ាន់​ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣៦ នាទីutes មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្ដូរឈ្មោះដាក់ទៅជា «អាកាសចរណ៍ជាតិកម្ពុជា»

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៦ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានជាតិ៨ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម