ព័ត៌មានជាតិ
ថ្ងៃខានស្អែកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិនិត្យមើលលើសេចក្តីស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ខានស្អែកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំ ពិនិត្យមើលលើសេចក្តីស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិសម្រាប់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋសភា នារសៀលនេះ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាជាតិបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះថា សំណើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានទៅដល់រដ្ឋសភាហើយកាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិនិត្យមើលលើសេចក្តីស្នើនេះនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ខាងមុខ។
បើតាមលោក ឡេង ប៉េងឡុង សំណើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះលើមាត្រាមួយចំនួនដែលទាក់ទងទៅនឹងតំណែងប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ហើយមាត្រាទាំងនោះ មានដូចជាមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី និងមានមាត្រាមួយចំនួនទៀត ដែលទាក់ទង។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ក្នុងការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលជាតិនេះ ត្រូវបានលើកយកមកពិភាក្សា និងអនុម័ត នៅក្នុងកិច្ចពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១ ហើយត្រូវបានព្រះព្រះមហាក្សត្រ ទ្រង់យល់ព្រមឲ្យរាជរដ្ឋាភិបាលធ្វើវិសោធនកម្ម កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ