Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ថៃ ១៥ នាក់ និង​ស្ត្រី​ភូមាម្នាក់ ​ប្រុង​លប​ឆ្លងដែន​ចូល​មក​ធ្វើការ​នៅ​កម្ពុជា

បានផុស

នៅ

​ប្រទេស​ថៃ ៖ ជនជាតិ​ថៃ​ចំនួន ១៥ នាក់ និង​ជនជាតិ​ភូមា ១ នាក់ ដែល​ខំ​ធ្វើដំណើរ​មកពី​បណ្តា​ខេត្ត​មួយចំនួន ត្រូវបាន​កម្លាំងយោធា​ថៃ ក្នុង​កង​រយ លេខ​១២ សហការ​ជាមួយ​តម្រួត​ព្រំដែន​លេខ ៤ ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ពួកគេ​កំពុង​ឆ្លងដែន​ចូល​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការឃាត់ខ្លួន​ជនជាតិ​ថៃ​ទាំង ១៥ នាក់ និង​ភូមា​ម្នាក់នេះ គឺ​បាន​ធ្វើឡើង នៅ​ចន្លោះ​ម៉ោង ៣ ទៅ​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០២១ ត្រង់ចំណុច​ក្បែរ​បន្ទាត់​ព្រំដែន ត្រង់ចំណុច​ណង​យ៉ា​កែវ ក្នុង ស្រុក​គោក​ខ្យូ​ង ខេត្ត​ស្រះកែវ។

ក្នុង​កិច្ចប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល នូវ​ជំងឺ​កូ​វីដ​-១៩ នេះ កម្លាំង​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​ចំនួន ១៥ នាក់ ក្នុងនោះ​ស្រី ៨ នាក់ និង​ស្ត្រី​ជនជាតិ​ភូមា ម្នាក់​ផង​ដែរ ដោយ​ពួកគេ​មានបំណង​ឆ្លងដែន​ទៅ​ធ្វើការ​ក្នុងកាស៊ី​ណូ អន​ឡាញ ក្នុងប្រទេស​កម្ពុជា ដោយ​នៅ​ទីនោះ​បាន​ប្រាក់ខែ​ខ្ពស់ ហើយ​ការ​ចំណាយ​លើ​ការ​ស្នាក់នៅ និង​ការហូបចុក ត្រូវ​ក្រុមហ៊ុន​ជា​អ្នក​ចាយ​ទាំងអស់ លុះ​ពួកគេ​មកដល់​ក្បែ​ព្រំដែន ក៏ត្រូវ​ចាប់ខ្លួន​តែម្តង។

បច្ចុប្បន្ន​ក្រោយពេល​ឃាត់ខ្លួន និង​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ​សុខភាព​ពួកគេ​ទាំងអស់​ ត្រូវ​បាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​តម្រួត ស្រុក​គោក​ខ្យូ​ង ដើម្បី​អនុ​វត្តន៍​តាម​វិធានការ​ច្បាប់​៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៣ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៣ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម