ព័ត៌មានជាតិ
ក្នុងរយៈពេល៩ខែ កម្ពុជាទទួលបានទុនវិនិយោគជាង ៣.៣ពាន់លានដុល្លារអាមេរិក
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថារយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៣៤ គម្រោងគិតជាទុនវិនិយោគមានជាង ៣.៣ ពាន់លានដុល្លារអាមេរិក និង បានបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន៨៥,៥៧២កន្លែង ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកឡើងថាក្នុងរយៈពេល៩ខែគិតពីខែមករាដល់ខែកញ្ញា ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគ សរុបចំនួន ១៣៤ គម្រោងគិតជាទុនវិនិយោគមានជាង ៣.៣ ពាន់លានដុល្លារអាមេរិកខណៈរយៈពេលដូចគ្នាឆ្នាំ២០២០មានចំនួន ១៨៨ គ្រោងមានទុនវិនិយោគសរុប ជាង ៦.៤ ពាន់លានដុល្លារគឺមានការថយចុះប្រមាណជាង ៣ ពាន់លានដុល្លារ។ គម្រោងនេះអាចបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន៨៥,៥៧២កន្លែង។

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញទៀតថា ៩ ខែឆ្នាំ២០២១នេះការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០១គម្រោង សរុបទុនវិនិយោគ ១.៤ពាន់លានដុល្លារនិងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៣ គម្រោងសរុបទុនវិនិយោគ ១.៩ពាន់លានដុល្លារ។
គម្រោងវិនិយោគនេះផ្តោតលើវិស័យមួយចំនួន ដូចជាវិស័យកសិកម្ម និងកសិឧស្សាហកម្មមានចំនួន១២គម្រោង,ឧស្សាហកម្មមានចំនួន ១១១ គម្រោង, ទេសចរណ៍មានចំនួន២គម្រោងនិងហេដ្ឋារចនាសម្ព័ន្ធនិងផ្សេង ៗមានចំនួន៩គម្រោង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តលើគម្រោងវិនិយោគថ្មីៗជាហូរហែទោះបីត្រូវរំឃានដោយការឆ្លងរាតត្បាតនៃមេរោគកូវីដ-១៩ ក៏ដោយ។ នេះសបញ្ជាក់ឲ្យឃើញថា វិបត្តិកូវីដ-១៩ មិនបានបង្កការរំខានធ្ងន់ធ្ងរដល់ការវិនិយោគលើគម្រោងអភិវឌ្ឍន៍ថ្មីៗពីសំណាក់វិនិយោគិនជាតិនិងអន្តរជាតិនៅកម្ពុជានោះទេ។ ប៉ុន្តែបើគិតពីចំនួនគម្រោង ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តក្នុងខែនីមួយៗគឺនៅខែកុម្ភៈមានគម្រោងអភិវឌ្ឍន៍ច្រើនជាងគេរហូតដល់ ១៦ គម្រោងមានទុនវិនិយោគជាង៧០០លានដុល្លារអាមេរិកដែលឈរពីក្រោយដោយខែសីហាមាន១៥គម្រោងជាមួយទុនវិនិយោគជិត៩៥ លានដុល្លារអាមេរិក។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដដែលគម្រោងវិនិយោគ ១៣៤ គម្រោងនេះគឺភាគច្រើនអភិវឌ្ឍនវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងបង្គុំអគ្គិសនី ទោចក្រយានយន្ត រោងចក្រដំឡើងទោចក្រយានយន្តដើរដោយថាមពលអគ្គិសនី រោងចក្រផលិតអគ្គិសនីដើរថាមពលព្រះអាទិត្យ និងធ្យូង ថ្ម រោងចក្រកែច្នៃផលិតផលកសិកម្ម សណ្ឋាគារ និងរោងចក្រផលិតផលិតផលប្រើប្រាស់ផ្សេងៗទៀត ។ គម្រោងទាំងនេះភាគច្រើនមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ព្រះសីហនុ កំពង់ស្ពឺ តាកែវ កំពត កំពង់ចាម កំពង់ធំ និង កំពង់ឆ្នាំងជាដើម៕
ដោយ ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ