ព័ត៌មានជាតិ
ភោជនីយដ្ឋាន និងអាហារដ្ឋានជិត ៥០កន្លែងក្នុងក្រុងសៀមរាប គ្រោងអនុញ្ញាតឲ្យបម្រើសេវាទទួលភ្ញៀវ នៅនឹងកន្លែង
លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ក្នុងបណ្តាភោជនីយដ្ឋាននិ ងអាហារដ្ឋាន ប្រមាណជិត២០០ កន្លែង នៅក្នុងក្រុងសៀមរាប មានភោជនីយដ្ឋាន និងអាហារដ្ឋានជិត ៥០កន្លែង ដែលរដ្ឋបាលក្រុងសៀមរាប គ្រោងនឹងអនុញ្ញាតឲ្យបើកដំណើរអាជីវកម្មដ្ឋានរបស់ខ្លួនឡើងវិញ ក្នុងរូបភាពលើសពីការវេចខ្ចប់ ដោយការបម្រើសេវាកម្មទទួលភ្ញៀវ ឲ្យពិសាអាហារ និងភេសជ្ជៈនៅនឹងកន្លែង។
លោកអភិបាលក្រុង បានឲ្យដឹងយ៉ាងដូច្នេះ ក្នុងពេលដែលលោកបានដឹកនាំក្រុមការងារចម្រុះ ចុះប្រគល់លិខិតបញ្ជាក់អនុញ្ញាត ដល់ម្ចាស់អាហារដ្ឋានចំនួន ៣កន្លែង នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។ លោកក៏បានបញ្ជាក់ឲ្យដឹងដែរថា មុននឹងឈានមកដល់ការ ប្រគល់លិខិតបញ្ជាក់អនុញ្ញាតនេះ ម្ចាស់សេវាកម្មដ្ឋានម្ហូបអាហារទាំងនេះ ត្រូវបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការអនុវត្តលក្ខខណ្ឌស្តង់ដារអប្បរមាភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ ក្នុងបរិបទកូវីដ-១៩ ជាមួយនឹងការដាក់ពាក្យស្នើសុំផងដែរ។ អ្វីដែលត្រូវឆ្លងកាត់ ដើម្បីធានាសុវត្ថិភាពដោយការទទួលខុសត្រូវនៅ ពេលដំណើរការនោះ គឺការចុះត្រួតពិនិត្យវាយតម្លៃ របស់ក្រុមការងារចម្រុះថ្នាក់ខេត្ត រួមមាន៖ មន្រ្តីជំនាញមកពីមន្ទីរទេសចរណ៍ សុខាភិបាល ទូរគមនាគមន៍ និងមន្ទីរបរិស្ថាន ជាដើម។
ជាការណែនាំបន្ថែម ដើម្បីធានានិរន្តរភាព នៃកិច្ចដំណើរការបើកទទួលភ្ញៀវនោះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា ៣ការពារ និង៣កុំ គឺជាវិធានការដ៏មានប្រសិទ្ធភាព ក្នុងការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ប័ណ្ណសម្គាល់ចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ គឺជាឧបករណ៍ដ៏សំខាន់ផងដែរ សម្រាប់ការប្រើប្រាស់ បង្កើតទំនុកចិត្តរវាងអ្នកបម្រើសេវាកម្ម និងអតិថិជន។ លោកថា វាមិនជាការលំបាកនោះទេ បើគ្រាន់តែជាការបង្ហាញប័ណ្ណនេះ ឲ្យគ្នាឃើញទៅវិញទៅមកនោះ។
លោកក៏បានបង្ហើបឲ្យម្ចាស់សេវាកម្មដ្ឋាន ម្ហូបអាហារ បានដឹងផងដែរ អំពីវិធីសាស្រ្តក្នុងការរៀបតុ-កៅអី ដើម្បីត្រៀមទទួលភ្ញៀវ ដែលក្រៅអំពីការរក្សាគម្លា ដោយប្រើតុតូចៗ ដាច់ដោយឡែកពីគ្នា នោះគឺអាចធ្វើបានការរៀបតុធំវែង រក្សាគម្លាតកៅអី សម្រាប់ទទួលភ្ញៀវក្នុង លក្ខណៈជាក្រុមគ្រួសារ តែជាក្រុមមិនមែនគ្រួសារ គឺមិនអាចអនុញ្ញាតឲ្យប្រើតុកៅអីនោះជាដាច់ខាត។ លោក ង៉ូវ សេងកាក់ បានបន្តថា អាចនឹងមានករណីរឹតបន្តឹងសុវត្ថិភាព ក្នុងភោជនីយដ្ឋាន ដោយផ្អែកលើស្ថានភាពនៃបញ្ហាកូវីដ នោះគឺអាចនឹងតម្រូវឲ្យមានការរៀបចំតុអាហារនីមួយៗ មានរបាំងកញ្ចក់សុវត្ថិភាព ព្រោះថា នៅពេលទទួលទានអាហារ និងភេសជ្ជៈ គ្រប់គ្នាមិនមានពាក់ម៉ាស នោះឡើយ៕
អត្ថបទ៖ គឿនវេត







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ