ព័ត៌មានជាតិ
ទឹកជំនន់ស្រក ក្បាលស្ពានលំផាត់រងការខូចខាត មិនអាចធ្វើចរាចរណ៍បាន
ខេត្តបាត់ដំបង៖ អាជ្ញាធរស្រុកកំរៀងបានធ្វើការចុះត្រួតពិនិត្យផ្លូវមួយកន្លែង និងផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ក្រោយពីទឹកជំនន់បានហូរកាត់ប្រវែងប្រហែល ជិត១០០ម៉ែត្រ ហើយកម្ពស់ទឹកបានហូរនៅពីលើស្ពានជាង ១ ម៉ែត្រ គឺលិចពីលើបង្កាន់ដៃស្ពានរួចមក ឥឡូវផ្លូវត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរពេលទឹកស្រកចុះ។
គួរបញ្ជាក់ថា កាលពីអំឡុងដើមខែកញ្ញា ក្បាលស្ពានលំផាត់ម្ខាង ត្រូវបានទឹកជំនន់ហូរច្រោះដាច់ម្តងរួចមកហើយ បង្កអោយមានការស្ទះចរាចរណ៍មិនអាចឆ្លងកាត់បាន ដែលស្ពាននេះគឺឆ្លងកាត់អូរដារ បែកចេញពីផ្លូវជាតិលេខ ៥៧បេ ត្រង់ចំណុចភូមិលំផាត់ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានភ្ជាប់ទៅកាន់ភូមិសំរោង និងភូមិតាំងយូ។
លុះនៅព្រឹកថ្ងៃទី៣ តុលា នេះ ទឹកជំនន់ដែលបានធ្លាក់មកពីអូរព្រំដែនថៃតាមអូរដារ បានលិចស្ពាននិងកំណាត់ផ្លូវសងខាងស្ពានសរុបប្រហែល ជិត១០០ម៉ែត្រ ដែលតម្រូវអោយអាជ្ញាធរចុះបិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន រង់ចាំទឹកស្រកវិញ។
នៅព្រឹកថ្ងៃទី ១៣ តុលានេះ លោកអភិបាលស្រុកកំរៀង សុខ គឹមខុន បានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពផ្លូវដែលបាក់ខ្ទេចខ្ទីក្រោយពេលទឹកស្រុក ដើម្បីរកវិធីជួសជុលឡើងវិញ ហើយក៏អាចអោយអាជ្ញាធរឃុំធ្វើការរៃអង្គាសពីប្រជាពលរដ្ឋដែរ ដោយសារតែផ្លូវ និងស្ពាននេះ មិនទាន់មានអង្គការ ឬក្រុមហ៊ុនណា ពិសេសមន្ទីរអភិវឌ្ឍន៍ជនបទ ជួយនៅឡើងទេ ព្រោះវាជាផ្លូវមូលនិធិឃុំ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់