ព័ត៌មានជាតិ
លោក ប៉ា សុជាតិវង្ស សម្តែងការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលអនុវត្តការងារបានល្អក្នុងត្រីមាសទី៣ឆ្នាំ២០២១នេះ
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានសម្តែងការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ យ៉ាងខ្លាំង លើការអនុវត្តការងារនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ ដែលមានទាំងការងារធ្វើអោយភូមិ សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារអនាម័យ បរិស្ថាន ការងារអភិវឌ្ឍន៍ ការដោះស្រាយការលិចលង់ និងការប្រមូលពន្ធប្រថាប់ត្រាលើអចលនទ្រព្យផងដែរ ដោយការប្រមូលពន្ធនេះ ជាមធ្យមបានប្រមាណជាង៤លានដុល្លារក្នុង១ខែ ។

ការសម្តែងការកោតសរសើរពីសំណាក់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ បានអនុវត្តការងារបានយ៉ាងល្អប្រសើរ ដូចជា ការងារអនុវត្តគោលនយោបាយ “ភូមិ-សង្កាត់» មានសុវត្ថិភាព លោកសូមកោតសរសើរដល់សមត្ថកិច្ច ពាក់ព័ន្ធដែលបានយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រហ្មទណ្ឌបានស្ទើរតែ ១០០% គឺបង្ក្រាបបាន ៧៧ករណី លើ ៧៨ករណី ។ ការងារគ្រប់គ្រងសំណល់ បរិស្ថាន និងអនាម័យ ដោយបានពិនិត្យទម្ងន់បានល្អ (ការពិនិត្យជញ្ជឹង លាងសម្អាត ថ្លឹងបានត្រឹមត្រូវ និងពិនិត្យរថយន្តចាក់សំរាមមិនឱ្យសល់ក្នុងឡាន..។ល។ និងការជំរុញ ចលនាដឹកជញ្ជូនសំរាមពេលបុណ្យភ្ជុំបិណ្ឌបានស្អាតពុំមានកកស្ទះ។ ចំណែកការងារធនធានទឹក និងឧតុនិយម ឃើញថា សកម្មភាពរបស់ការងារធនធានទឹក ជំរុញអនុវត្តការងារបាន ១០០% លើចំណុចមួយចំនួនធំ។ ដោយឡែក សម្រាប់ការងារដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីវិញ បានខិតខំជំរុញការអនុវត្តប្រមូលពន្ធប្រថាប់ត្រាគួរជាទីមោទនៈ រហូតដល់ ៥០.៦៧៧,៨៥ លានរៀល គិតជាមធ្យមប្រហែលជាជាង ៤លានដុល្លាក្នុង១ខែ។

លោកបន្តទៀតថា ក្រៅពីការងារខាងលើ ពាក់ព័ន្ធការងារដោះស្រាយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយបានយ៉ាងល្អផងដែរ។
លោក មាន ចាន់យ៉ាដា ក្នុងកិច្ចប្រជុំនេះក៏បានលើកឡើងដែរថា រដ្ឋបាលភ្នំពេញ សម្រាប់ការងារគ្រប់គ្រងជំងឺកូវីដ-១៩ បានសហការជាមួយគណៈកម្មការជាង១០ ដោយយើងបានដើរតួជាប្រតិបត្តិករ ដោះស្រាយលើការព្យាបាលអ្នកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័កជាដើម។ លោកបន្តថា ចាប់ពីពេលនេះតទៅ យើងលែងមានការធ្វើតេស្តរហ័ស ជាទ្រង់ទ្រាយធំទៀតហើយ បន្តការអនុវត្តការព្យាបាលតាមផ្ទះ ដែលការព្យាបាលតាមផ្ទះនេះ បានទទួលការគាំទ្រនិងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ