ព័ត៌មានជាតិ
ហេង វ៉ាន់ដា៖ ត្រឹមម៉ោងនេះ មិនទាន់មានគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជនណាមួយ បើកនៅឡើយទេ
ភ្នំពេញ៖ រហូតមកដល់ពេលនេះនៅមិនទាន់មានគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជនណាមួយ បានបើកដំណើរការឡើងវិញនៅឡើយទេ បើទោះបីជាក្រសួងអប់រំយុវជននិងកីឡាបានអនុញ្ញាតឱ្យបើកឡើងវិញក៏ដោយ។
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣តុលានេះថា គ្រឹះស្ថានឧត្តមសិក្សាកំពុងត្រៀមរៀបចំឯកសារស្នើសុំទៅក្រសួងអប់រំ ព្រោះថាមានឯកសារជាច្រើនដែលត្រូវបំពេញ ហើយមុននឹងបើកត្រូវរៀបចំឯកសារឱ្យស៊ីជាមួយអ្វីដែលបានរៀបចំទៅតាមស្តង់ដារ អេស អូ ភី ស្របទៅតាមវិធានសុខាភិបាលនិងក្រសួងអប់រំយុវជននិងកីឡា។

មុននឹងបើកដំណើរការឡើងវិញគ្រឹះស្ថានឧត្តមសិក្សានីមួយៗត្រូវចុះអឹម អូយូជាមុនសិនជាមួយក្រសួងអប់រំ ទើបអាចបើកបាន។ ប៉ុន្តែពេលបើកដំបូងក្រសួងឱ្យបើកជាលក្ខណៈសាកល្បងទេ ដើម្បីទប់ស្កាត់ហានិភ័យណាមួយពេលកំពុងបើកដំណើរការនោះ។ ចឹងទេត្រូវការពេលវេលាយូរបន្តិចដើម្បីពិនិត្យមើលនិងរៀបចំ។
លោកបណ្ឌិត ហេង វ៉ាន់ដា បានបញ្ជាក់ថា មកដល់សព្វថ្ងៃនេះមិនទាន់មានគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជនណាមួយបានបើកដំណើរការឡើងវិញនៅឡើយទេ។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹង នៅក្នុងសេចក្តីណែនាំស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនចុះថ្ងៃទី២៧កញ្ញានេះថា មុននឹងបើកដំណើរការសាលារៀនឡើងវិញគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន ត្រូវដាក់ពាក្យស្នើសុំមកក្រសួង។ បន្ទាប់មកចុះអនុស្សារណៈនៃការយោគយល់ជាមួយគ្នាជាមុនសិន ទើបអាចដំណើរការបាន។ ប្រសិនបើគ្រឹះស្ថានឧត្តមសិក្សានោះបានបំពេញទៅតាមលក្ខខណ្ខដែលក្រសួងបានដាក់ចេញ។
បើតាមលោករដ្ឋមន្ត្រី គ្រឹះស្ថានឧត្តមសិក្សាត្រូវរៀបចំយន្តការរៀន និងបង្រៀននៅក្នុងថ្នាក់រៀនផែនការសិក្សា ដូចជាការបែងចែកម៉ោងចូលរៀន ម៉ោងសម្រាក ម៉ោងចេញពីគ្រឹះស្ថាន បំណែងចែកនិស្សិតតាមចំនួនកំណត់ហេដ្ឋារចនាសម្ព័ន្ធទន់និងរឹងសម្រាប់ដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ ពិធីសារនៃការអនុវត្តប្រតិបត្តិនៅក្នុងមន្ទីរពិសោធន៍ ឬសាលសហសិក្សា ពិធីសារនៃដំណើរការស្រាវជ្រាវឯកសារស្តីពីវិសាលភាពផែនការអនុវត្តដោយមានកាលបរិច្ឆេទកំណត់នឹងលំដាប់លំដោយនៃការបង្រៀននិងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ ទៅតាមកម្មវិធីបណ្ដុះបណ្ដាល ឆ្នាំសិក្សា ឬក្រុមនិស្សិតប្រសិនបើចាំបាច់។
លោករដ្ឋមន្ត្រីបានបន្តទៀតថា គ្រប់ឯកសារទាំងអស់ ដែលពាក់ព័ន្ធនឹងការស្នើសុំបើកដំណើរការបង្រៀននិងរៀន ការអនុវត្តប្រតិបត្តិនិងការស្រាវជ្រាវ របស់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវចម្លងជូនរដ្ឋបាលរាជធានីខេត្តឲ្យបានជ្រាបជាព័ត៌មាន។
មិនតែប៉ុណ្ណោះក្រសួងបានណែនាំឱ្យមានការធ្វើតេស្តកូវីដ-១៩ ដល់សាស្ត្រាចារ្យ និងនិស្សិតគ្រប់រូប ប្រសិនបើមានលទ្ធភាព មុនពេលចាប់ដំណើរការ និងក្នុងពេលសាកល្បងបង្រៀននិងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ ។
ក្នុងករណីមានការផ្ទុះឡើង ឬការឆ្លងរាលដាលជំងឺកូដ-១៩ចំពោះបុគ្គលណាមួយដែលធ្លាប់មាន ឬ កំពុងមានវត្តមាននៅក្នុងបរិវេណនៃគ្រឹះស្ថានសិក្សានីមួយៗ គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាត្រូវ ចាត់វិធានការឆ្លើយតបជាបន្ទាន់ ដូចជាការផ្អាកដំណើរការគ្រឹះស្ថានសិក្សាជាបណ្ដោះអាសន្ន និងធ្វើ ចត្តាឡីស័ក១៤ថ្ងៃចំពោះអ្នកពាក់ព័ន្ធ និងការស្វែងរកដំណោះស្រាយណាមួយ ដោយមានការណែនាំពីភ្នាក់ងារសុខាភិបាល និងត្រូវផ្ដល់ព័ត៌មានជូនក្រសួងអប់រំ យុវជន និងកីឡា។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថាបច្ចុប្បន្ននេះកម្ពុជាមានគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជនចំនួន១២៨ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋមានចំនួន៤៨និងគ្រឹះស្ថានឧត្តមសិក្សាឯកជនមានចំនួន៨០នៅតាមរាជធានីខេត្តចំនួន២០នៅទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ