ព័ត៌មានជាតិ
អ្នកប៉ះពាល់ផ្ទាល់ទាំង ០៨ នាក់នៅព្រៃឈរ ត្រូវទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងក្រុងកំពង់ចាម
តាមការស្រាវជ្រាវ មានអ្នកប៉ះពាល់ផ្ទាល់ ០៨ នាក់នៅស្រុកព្រៃឈរ ដែលបានប្រាស្រ័យទាក់ទងជាមួយអ្នកឆ្លងកូវីដ ០៦ នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
អាជ្ញាធរខេត្តកំពង់ចាមបានបញ្ជូនអ្នកប៉ះពាល់ផ្ទាល់ទាំង ០៨ នាក់ ដែលមានហានិភ័យខ្ពស់ ទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារមេគង្គក្រុងកំពង់ចាម ដើម្បីតាមដានសុខភាពបន្តទៀត។

គួរបញ្ជាក់ដែរថា អ្នកឆ្លងកូវីដ ០៦ នាក់ក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា បានទៅសួរសុខទុក្ខបងប្អូននៅស្រុកព្រៃឈរកាលពីថ្ងៃ ២៤-២៥ វិច្ឆិកា មុនប៉ុន្មានថ្ងៃដែលសម្តេចតេជោប្រកាសការឆ្លងចូលសហគមន៍ពាក់ព័ន្ធមន្រ្តីជាន់ខ្ពសនៅអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។ អាជ្ញាធរខេត្តកំពង់ចាមក៏ចាត់វិធានការបន្ទាន់មួយ ដោយឲ្យមន្រ្តីសុខាភិបាលនិងអាជ្ញាធរស្រុកព្រៃឈរ ចុះស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដើម្បីធ្វើចត្តាឡឺស័ក និងយកសំណាកទៅត្រួតពិនិត្យ។
គិតពីថ្ងៃទី ២៩ វិច្ឆិកាដល់ ០១ ធ្នូ ២០២០ ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ៨ ២១២ នាក់។ ក្នុងនោះសំណាកចំនួន ៧ ១៣១ ត្រូវបានធ្វើវិភាគ ហើយលទ្ធផល វិជ្ជមាន ១៧ នាក់ និងសំណាកនៅសល់ចំនួន ១ ០៨១ នឹងត្រូវធ្វើវិភាគបន្តនៅថ្ងៃ ០២ ធ្នូនេះដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
នយោបាយ១៦ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ