ព័ត៌មានជាតិ
រដ្ឋបាលរាជធានី បាញ់លាងសម្អាតរបាំងថ្មពុះចែកទ្រូងផ្លូវ កើបកំណកដីនៅផ្លូវជាតិលេខ៤ និងមហាវិថី សហព័ន្ធរុស្ស៊ី
អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើសកម្មភាពបាញ់លាងសម្អាតរបាំថ្មពុះចែកទ្រូងផ្លូវ កើបកំណកដីនៅលើទ្រូងផ្លូវនៃផ្លូវជាតិលេខ៤ និងមហាវិថី សហព័ន្ធរុស្ស៊ី ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែស្រស់ស្អាត បើទោះបីជាប់ដៃក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។

លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង( Video Conference ) កាលពីថ្ងៃទី១១ ខែតុលា នាដើមសប្តាហ៍នេះ គឺលោកបានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ ក្រៅពីការងារទប់ស្កាត់ជំងឺកូវីដ-១៩ហើយកិច្ចការផ្សេងទៀត គឺមិនត្រូវទុកចោលនោះទេ ដូចជាការងារ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការងារកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋានជាដើម ។

បន្ថែមពីនេះទៀតលោក ឃួង ស្រេង បានជំរុញឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ពិសេសការិយាល័យសាធារណៈការខណ្ឌ ត្រូវចុះមើលរបាំងថ្មពុះចែក ទ្រូងផ្លូវនៅតាមមហាវិថីធំៗមួយចំនួននៅក្នុងមូលដ្ឋានរបស់ខ្លួន បើពិនិត្យឃើញថា មានប្រលាក់ភក់ ត្រូវទំនាក់ទំនងមកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះលាងសំអាតនិងលាបថ្នាំឡើងវិញភ្លាម ដោយមិនទុកចោល ធ្វើអោយបាត់បង់សោភណ្ឌភាពរាជធានីភ្នំពេញនោះទេ ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១៣ តុលានេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពបាញ់លាងសម្អាតរបាំថ្មពុះចែកទ្រូងផ្លូវ កើបដីកំណកនៅលើទ្រូងផ្លូវនៃផ្លូវជាតិលេខ ៤ និងមហាវិថី សហព័ន្ធរុស្ស៊ី ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែស្រស់ស្អាត ទៅតាមការណែនាំរបស់លោកឃួង ស្រេង ជាអភិបាល៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ