ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង បញ្ជាក់ពីមូលហេតុនៃការដោះដូរអភិបាលខេត្ត
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ពីមូលហេតុពិតនៃការផ្ទេរតំណែងលោក ម៉ៅ ធនិន ពីខេត្តពោធិ៍សាត់ មកកាន់ខេត្តកំពត និងផ្ទេរលោក ជាវ តាយ ពីខេត្តកំពតទៅកាន់ខេត្តពោធិ៍សាត់ គឺដោយសារតែការអស់អាណត្តិនៃការដឹកនាំខេត្ត មិនមែនមូលហេតុអ្វីផ្សេងដោយសារការធ្លាក់ដៃការងារនោះទេ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់មុខដំណែងអភិបាលនៃគណៈអភិបាលខេត្តកំពត នារសៀលថ្ងៃទី១៣ ខែតុលានេះ ដោយលោក ម៉ៅ ធនិន ចូល និងលោក ជាវ តាវ ត្រូវប្តូរទៅកាន់ខេត្តពោធិ៍សាត់ ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «មូលហេតុអ្វីបានជាមានការដោះដូរអភិបាលខេត្តពីពោធិ៍សាត់មកខេត្តកំពត ហើយពីខេត្តកំពត ទៅពោធិ៍សាត់ មូលហេតុផ្ដើមចេញពីឯកឧត្តម ម៉ៅ ធនិន គាត់អស់អាណិត្តជាចៅហ្វាយខេត្ត ព្រោះត្រូវបានតែងតាំងអាណត្តិទី១ ហើយបញ្ចប់អាណត្តិទី១ ត្រូវបានតែងតាំងអាណត្តិទី២ គឺ៤ឆ្នាំពីរដងមានរយៈពេល៨ឆ្នាំ ។ ប៉ុន្តែគាត់មិនទាន់ដល់អាយុចូលនិវត្តន៍និងមានបទពិសោធន៍ក្នុងធ្វើការងារល្អ» ។

សម្តេចក្រឡាហោម ស ខេង បានបន្តថា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទូរសព្ទមកពិគ្រោះជាមួយគ្នា ហើយសម្តេចបានសម្រេចទី១ គឺលោក ថង សាវុន ប៉ែកភូមិភាគឥសាន្តគាត់ក៏ចប់អាណត្តិ៨ឆ្នាំជាអភិបាលខេត្ត ប៉ុន្តែគាត់នៅក្មេងទើបអាយុជាង៤០ ហើយយើងបានផ្ទេរគាត់ទៅកាន់នៅខេត្តមណ្ឌលគិរី ហើយយកមណ្ឌលគីរី មកដាក់ស្ទឹងត្រែង និងដំឡើងអភិបាលរងម្នាក់នៅខេត្តរតនគិរី ដើម្បីធ្វើជាអភិបាល។ អញ្ចឹងទេវាផ្ដើមចេញពីការអស់អាណត្តិ ទើបមានការផ្លាស់ប្ដូរបែបនេះ អញ្ចឹងយើងមើលថា លោក ម៉ៅ ធនិន គាត់នឹងទៅទទួលជាអភិបាលខេត្តកំពត រយៈពេល៨ឆ្នាំទៀត បើក្នុងករណីគាត់មិនទាន់ដល់អាយុចូលនិវត្តន៍, ទី២.ក្នុងករណីដែលគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបន្តធ្វើជាអភិបាលខេត្ត អញ្ចឹងធ្វើបាន៨ឆ្នាំទៀត ។

យ៉ាងណាមិញលោក ជាវ តាយ ក៏ដូចគ្នាដែរនឹងទៅទទួលតំណែងជាអភិបាលខេត្តពោធិ៍សាត់ ថ្ងៃស្អែកនេះ គឺនៅខ្វះ២ ខែទើបគ្រប់៤ឆ្នាំ តាមច្បាប់គឺមិនបានគិតបញ្ចូលថា អ្នកឯងធ្វើចៅហ្វាយខេត្តបានបួនឆ្នាំនោះទេគឺគាត់មានសិទ្ធិដើម្បីធ្វើអភិបាលខេត្ត៤ ឆ្នាំពីរដងទៀត សរុប ៨ ឆ្នាំទៀតបើគាត់មិនទាន់ចូលនិវត្តន៍ហើយបើគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបន្តធ្វើជាអភិបាលខេត្តនេះជាហេតុផលពិតគ្មានហេតុផលក្រៅ ពីហ្នឹងទេដោយសារខេត្តពោធិ៍សាត់ធ្លាក់ដៃឬដោយសារខេត្តកំពតធ្លាក់ដៃក៏មិនមែនដែរ។មូលហេតុដោយសារពេលវេលានៃការអស់អណត្តិគឺតម្រូវតាមច្បាប់រៀបចំរដ្ឋបាលរាជធានីខេត្តក្រុងបានចែកយ៉ាងដូច្នេះ» ៕
អត្ថបទ៖ ណារី


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត