Connect with us

ព័ត៌មានជាតិ

លោក ម៉ៅ ធនិន ប្តេជ្ញា​ខិតខំ​បំពេញការងារ​ទ្វេដង ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​ឲ្យ​កាន់តែ​សកម្ម និង​ខ្លាំងក្លា​ថែមទៀត

បានផុស

នៅ

ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត នា​រសៀល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ នេះ ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ម៉ៅ ធនិន បាន​អះអាងថា លោក​នឹង​ខិតខំ​បំពេញការងារ​ទ្វេដង ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត និង​អស់ពី​កម្លាំងកាយ​ចិត្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ធនិន ថ្លែង​ថា រយៈពេល​៤២​ឆ្នាំ​កន្លងមកនេះ ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រ​ទេស​កម្ពុជា​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​ជា​ប្រវត្តិសាស្ត្រ នោះ​គឺ​រាំង​ស្កាត់​ការប៉ុនប៉ង​ត្រឡប់មកវិញ​នូវ​របប​ប្រល័យពូជសាសន៍ ការស្ដារ និង​ការ​កសាង​ប្រទេស​ឡើងវិញ​ពី​ចំណុចសូន្យ ឲ្យ​មាន​ស្ថេរភាព​ជា​ជំហានៗ​។ ទទួល​បាន​សន្តិភាព​ពេញលេញ និង​បរិបូណ៌ តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​ឈ្នះ ឈ្នះ ការលើកស្ទួយ​សិទ្ធិ សេរីភាព របស់​ប្រជាពលរដ្ឋ រួមទាំង​ការ​ភិ​វឌ្ឍន៍​សង្គម សេដ្ឋកិច្ច ការតម្កល់​ផលប្រយោជន៍​ជាតិ និង​ការគិតគូរ​អំពី​សុខទុក្ខ​ប្រជាជន​ជាធំ នៅ​គ្រប់​កាលៈទេសៈ ជាពិសេស​នៅក្នុង​បរិការណ៍ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

លោក ម៉ៅ ធនិន បាន​បញ្ជាក់​ទៀតថា​ មកដល់​ពេលបច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​បាន​ប្រែ​មុខមាត់​ថ្មី​យ៉ាង​ស្រស់បំព្រង មានការ​រីកចម្រើន លើ​គ្រប់​វិស័យ និង​មាន​កិត្យានុភាព​លើ​ឆាក​អន្តរជាតិ និង​ជា​ប្រទេស​ទាក់ទាញ​វិនិយោគ ធុរជន និង​ទេសចរណ៍ នៅលើ​ពិភពលោក​ឥតឈប់ឈរ ដែល​នេះ គឺជា​មនុញ្ញផល នៃ​សន្តិភាព របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ដើម្បី​ជា​សក្ខីភាព​ឆ្លើយតប​ទៅ និង​ទំនុក​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ លោក ម៉ៅ ធនិន បាន​ប្តេជ្ញា​ថា “​ខ្ញុំបាទ នឹង​ខិតខំ​បំពេញការងារ​ទ្វេដង ដោយ​ស្មារតី​យកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត បញ្ញាញាណ និង​ប្រាជ្ញា និង​ស្មារតី ដើម្បី​បំពេញការងារ​ជូន​រាជរដ្ឋាភិបាល និង​បម្រើ​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​ឲ្យ​កាន់តែ​សកម្ម ខ្លាំងក្លា​ថែមទៀត​”​។

មាន​ប្រសា​ស​ន៍​នៅក្នុង​ពិធី​នោះ សម្ដេច​ក្រឡាហោម ស ខេង បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​ខេត្តកំពត ផ្ដល់​ការគាំទ្រ លោក ម៉ៅ ធនិន សម្រាប់​ការបំពេញភារកិច្ច​បំរើ​ជាតិ និង​ប្រជាជន ក្នុងតួនាទី​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត និង​បាន​ណែ​ឱ្យ​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រីរាជការ​ទាំងអស់ ខិតខំ​រួមគ្នា​ជាមួយ​លោក ម៉ៅ ធនិន ដើម្បី​អនុវត្ត​ឱ្យបាន​ជោគជ័យ នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា រួមទាំង​ការងារ​កំណែទម្រង់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​ត្រូវ​រៀន​រស់​ជាមួយ​ស្ថានភាព​កូ​វីដ​-១៩ ដើម្បី​ធានា​ប្រក្រតីភាព​នៃ​ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ផ្ដាំ​ផ្ញើ​ឲ្យ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​ធានា​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ព្រមទាំង​ខិតខំ​ឱ្យបាន​កាន់តែ​សកម្ម​ថែមទៀត​នូវ​កិច្ចការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ជួប​ការលំបាក ទាំង​នៅក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​រងគ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ​ផ្សេងៗ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៥ នាទីutes មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

ចងការប្រាក់
សន្តិសុខសង្គម១១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១០ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម