Connect with us

ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះលក់កង់ នៅជាន់ទី១ មួយកន្លែង នៅសង្កាត់អូរឬស្សី៣ ទាំងយប់

បានផុស

នៅ

ផ្ទះលក់កង់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅចំណុចជាន់ទី១ នៃលំនៅឋាន បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១ និង២០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចតាមបណ្តោយផ្លូវលេខ ១៨២  ក្នុងសង្កាត់អូឬស្សីទី ៤ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងចេញជាអណ្តាតភ្លើង លាយលំជាមួយផ្សែង ហ៊ុយចេញពីផ្ទះប្រជាពលរដ្ឋជាន់ទី ១។  ពេលនោះក្រុមពលរដ្ឋក្បែរនោះ ក៏បានជួយគ្នាជួយជះទឹក និងយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់។ ប៉ុន្តែដោយសារស្ថានភាពភ្លើងឆាប់ឆេះខ្លាំងពេក ទើបប្រជាពល រដ្ឋទប់ស្កាត់មិនបាន ក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ច ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ ដើម្បីយករថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋភ្លាមៗ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមជាមួយសមត្ថកិច្ចជំនាញអគ្គីភ័យ រួមជាមួយរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីធ្វើកិច្ចអន្តរាគមន៍បាញ់ទឹកពន្លត់។ ក្រោយការខិតខំអន្តរាគមន៍ប្រមាណ ១ម៉ោងរួចមក អណ្តាតភ្លើងក៏ត្រូវរលត់សូន្យសុង ១០០ភាគរយ។

ក្នុងករណីអគ្គីភ័យនេះដែរ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣រថយន្ត ប្រើប្រាស់ទឹកអស់៦ឡាន ទើបអគ្គីភ័យរលត់ទៅវិញ។ ចំពោះការខូចខាត គឺឆាប់ឆេះសម្ភារៈខាងក្នុងជាន់ទី ១ អស់ទាំងស្រុង និងមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។ ចំណែកចំពោះមូលហេតុ នៃការឆាបឆេះ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

អត្ថបទ៖ លីហេង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទីutes មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម៥៤ នាទីutes មុន

នគរបាល​ប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តកំពត ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម៥ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម៦ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

អគ្គិភ័យ
សន្តិសុខសង្គម១៤ ម៉ោង មុន

អគ្គិភ័យ ឆេះតូបលក់ចាប់ហួយស្លាប់ក្មេងប្រុសពីរនាក់ក្នុងអណ្ដាតភ្លើង

Sokha Hotels

ព័ត៌មានពេញនិយម