ព័ត៌មានជាតិ
កុំប្រហែស មាត្រា ២២ ចែងច្បាស់ណាស់ ពីទំនួលខុសត្រូវអ្នកបើកបរ ពេលបើកកាត់ផ្លូវរថភ្លើង
ករណីកើតគ្រោះថ្នាក់ជារឿយៗលើយានជំនិះដែលបើកបរឆ្លងកាត់ផ្លូវរថភ្លើង បានបង្កឲ្យមានការខូចខាត របួស រួមទាំងករណីបាត់បង់ជីវិតផងដែរ។

ក្នុងជំពូកទី ៣ ក្នុងមាត្រា ២២ នៃច្បាប់ចរាចរណ៍ផ្លូវគោកបានចែងពីការបើកបរឆ្លងកាត់ផ្លូវរថភ្លើងដែលត្រូវប្រុងប្រយ័ត្ន៖
១- អ្នកបើកបរត្រូវបន្ថយល្បឿននៅពេលជិតដល់ផ្លូវរថភ្លើង។
២- នៅកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលមានដាក់របារ ឬរបាំង អ្នកបើកបរមិនត្រូវបរចូលទៅទីនោះ នៅពេលដែលរបាំងនោះបិទ ឬកំពុងបិទ ឬកំពុងបើកឡើយ។
៣-នៅកន្លែងមានឆ្មាំនៅត្រង់ផ្លូវរថភ្លើងឆ្លងកាត់ អ្នកបើកបរត្រូវស្តាប់បញ្ជាឆ្មាំ ហើយមិនត្រូវបង្កឲ្យមានឧបសគ្គដល់ការបិទបើករបារ ឬរបាំងឡើយ។
៤- កាលណាមានរថភ្លើងមកជិតដល់ អ្នកប្រើប្រាស់ផ្លូវគ្រប់រូបត្រូវឈប់ជាបន្ទាន់ ដើម្បីទុកផ្លូវឲ្យរថភ្លើងធ្វើចរាចរណ៍ទៅមុន។ គង្វាលសត្វទាំងអស់ត្រូវរកវិធីទប់ស្កាត់ហ្វូងសត្វ ពាហនៈ កុំឲ្យឆ្លងកាត់ ផ្លូវរថភ្លើងជាដាច់ខាត។
៥- កាលណារថភ្លើងបន្លឺសញ្ញាជិតមកដល់ អ្នកបើកបរគ្រប់រូបត្រូវឈប់យ៉ាងតិច២ (ពីរ)ម៉ែត្រ ពីរបារឬរបាំង ហើយបើគ្មានរបារឬរបាំង ត្រូវឈប់យ៉ាងតិច ៥(ប្រាំ)ម៉ែត្រ ពីផ្លូវរថភ្លើង។
៦- ក្នុងករណីដែលយានជំនិះតាំងដំណើរ ឬហ្វូងសត្វ ធ្វើដំណើរចូលមកជ្រុលទៅលើផ្លូវរថភ្លើង អ្នកបើកបរឬគង្វាលសត្វ ត្រូវរិះរកមធ្យោបាយកុំឲ្យមានកើតជាឧបសគ្គដល់រថភ្លើង ឬត្រូវឲ្យដំណឹងដល់ភ្នាក់ងារទទួលខុសត្រូវផ្លូវរថភ្លើងដែលនៅជិតបំផុតអំពីគ្រោះថ្នាក់ដែលនឹងអាចកើតឡើងបាន ប្រសិនបើខ្លួនមិនអាចបញ្ចៀសឧបសគ្គលើផ្លូវរថភ្លើងដោយខ្លួនឯងបាន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ