Connect with us

ព័ត៌មានជាតិ

ទណ្ឌិតខេត្តកណ្ដាល ទទួលបានវ៉ាក់សាំង២ប្រភេទនេះ ទើបមិនទាន់ចាក់ដូសទី៣

បានផុស

នៅ

កន្លងមក ទណ្ឌិតខេត្តកណ្ដាល បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ២ប្រភេទ ចំនួន៣ដងមកហើយ ដែលវ៉ាក់សាំងខាងលើ វ៉ាក់សាំងខ្លះតម្រូវចាក់តែម្ដង និងវ៉ាក់សាំងខ្លះតម្រូវចាក់ចំនួន២ដង ទើបប្រធានពន្ធនាគារមិនទាន់ទទួលដំណឹងអំពីការចាក់វ៉ាក់សាំងដូសទី៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថាទាក់ទងនឹងការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ សម្រាប់ទណ្ឌិតនៅពន្ធនាគារខេត្តកណ្ដាល គឺបានដំណើរការចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា (astrazeneca) បានចំនួន ២លើក និងក្រោយមកបានចាក់វ៉ាក់សាំង ចនសុន អែន ចនសុន (Johnson & Johnson) ចំនួន ១លើកទៀត។​

លោក ចាត ស៊ីនាង មានប្រសាសន៍បញ្ជាក់បន្ថែមថា៖ “អ៊ីចឹងបានន័យថា ការចាក់វ៉ាក់សាំងនៅពន្ធនាគារ អាស្ត្រាសេនីកា បាន២លើក និងវ៉ាក់សាំង ចនសុន អែន ចនសុន ជាលើកចុងក្រោយ ចាក់វ៉ាក់សាំងលើកទី៣ អត់ទាន់ចាក់នៅឡើយទេ”។

ប្រធានពន្ធនាគារខេត្តកណ្ដាលខាងលើមិនបង្ហាញចំនួនទណ្ឌិតដែលកំពុងជាប់ឃុំទេ ប៉ុន្តែលោកបានបញ្ជាក់ថា កន្លងមកពន្ធនាគារខេត្តកណ្ដាល មិនមានអ្នកជំងឺកូវីដ-១៩ ប្រភេទ ដែលតា ទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែតុលានេះ​ ក្រសួង​សុខាភិបាល ​និងក្រសួង​ការពារជាតិ​បានបើក​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដូស​ទី៣ ​ឬដូសជំរុញ​ដល់ប្រជាពលរដ្ឋ​ទូទៅ។​ យុទ្ធនាការ​នេះ គឺផ្តើមចេញ​ដំបូង​ពីរាជធានី​ភ្នំពេញ​មុនទៅកាន់​បណ្តាខេត្ត​នានានៅក្នុង​ប្រទេស​កម្ពុជា​។ ក្រសួង​សុខាភិបាល ​និងក្រសួង​ការពារជាតិ​សុទ្ធតែលើក​ឡើងពីសារៈ​សំខាន់​នៃការចាក់វ៉ាក់សាំង​ដូសទី៣នេះ ​ទាំងសម្រាប់​សុខភាព​សាធារណៈ​របស់កម្ពុជា​ប្រឆាំង​ការឆ្លងរាលដាល​នៃជំងឺ​កូវីដ-១៩​ និងសម្រាប់​ជាការឆ្ពោះទៅ​រកការបើកឱ្យ​ដំណើរការ​ផ្សេងៗឡើងវិញ​នៅក្នុងប្រទេស​នាពេលខាងមុខ​៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ វិនាទី មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១ នាទីute មុន

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តឡើងវិញ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ខេត្តវៀតណាម ជាប់កម្ពុជា កើតរញ្ជួយដី ៣លើកផ្ទួនៗ តែកម្រិតស្រាល

ព័ត៌មានជាតិ២២ នាទីutes មុន

២ឆ្នាំក្រោយការបង្កើតក្រុងឧដុង្គម៉ែជ័យ ច្រកចេញចូលតែមួយក្រុងនេះបម្រើពលរដ្ឋជាង១ម៉ឺនសេវា

ខណ្ឌច្បារអំពៅ
សន្តិសុខសង្គម២៩ នាទីutes មុន

រដ្ឋបាលខណ្ឌច្បារអំពៅ ចុះចាត់វិធានការលើក្រុមអាជីវករដែលរំលោភចំណីផ្លូវ៣៦៩

Sokha Hotels

ព័ត៌មានពេញនិយម