Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា នឹងធ្វើការជួសជុលប្រាសាទព្រហ្មកិល

បានផុស

នៅ

ប្រាសាទព្រហ្មកិល មានមុខងារជាមន្ទីរពេទ្យក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ គឺជាប្រាសាទតូចមួយ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើងប្រាសាទអង្គរវត្ត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន និង​បុរាណវិទ្យា​បង្ការ បានឱ្យ​កម្ពុ​ជាថ្មី​យើង​ដឹងថា ដោយ​ពិនិត្យឃើញ​ប្រាសាទព្រហ្មកិល រង​ការខូចខាត​ទ្រុឌទ្រោម​ខ្លាំង ថ្ម​ធ្លាក់​រាយប៉ាយ និង​តួ​ប៉ម​កណ្តាល បាន​បាក់​រលួស​អស់​មួយ​ចំហៀង​ទៅហើយ ទើប​ក្រុមការងារ​ធ្វើការ​ជួសជុល​បន្ទាប់ពី​បានការ​អនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា និង​គណៈកម្មាធិការ​អន្តរជាតិ ICC-Angkor​។​

​លោក​បន្តថា ក្នុង​ដំណើរការ​ជួសជុល​នឹង​គ្រោង​ប្រើពេល​១​ឆ្នាំ ដោយ​បែងចែក​ការជួសជុល​ជា​៣​ដំណាក់កាល រួមមាន​៖ ទី​១ ការរៀបចំ​ឯកសារ ធ្វើ​កំណាយ​សិក្សា​ពី​រចនា​សម្ពន្ធ​របស់​ប្រាសាទ បែងចែក​លេខ​រៀង និង​ផ្គុំ​ថ្ម ទី​២ ចាប់ផ្តើម​រៀប​ផ្គុំ​ថ្ម​សាកល្បង និង​រៀបចំ​ពង្រឹង​គ្រឹះ និង​ទី​៣ គឺ​រៀបចំ​ថ្ម​ទាំងអស់ ដែល​បាន​រកឃើញ​ដាក់ចូល​ទីតាំង​ដើម​វិញ​៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២២ នាទីutes មុន

សិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ទទួលការចាប់អារម្មណ៍ខ្លាំង ខណៈសំបុត្រទស្សនាថ្ងៃនេះ និងថ្ងៃសៅរ៍ លក់អស់ហើយ

ព័ត៌មានជាតិ៣១ នាទីutes មុន

ក្រសួងអប់រំ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំជាមួយសាកលវិទ្យាល័យប៉េកាំង

ព័ត៌មានជាតិ៣៧ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសាលាគរុកោសល្យ និងសាលារៀនជំនាន់ថ្មី ដាក់បញ្ចូលកម្មវិធីបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតក្នុងកម្មវិធីសិក្សា

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

វិបត្តិមីយ៉ាន់ម៉ា៖ ជនស៊ីវិលស្លាប់ក្នុងការវាយប្រហារតាមអាកាស ខណៈជនជាតិរ៉ូហ៊ីងយ៉ារត់ភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ

Sokha Hotels

ព័ត៌មានពេញនិយម