ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈកំពុងជិះម៉ូតូរកកន្លែងលក់
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី១ ធ្វើការឃាត់ខ្លួនបញ្ជូនឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ស្រះចក នៃអធិការនគរបាលខណ្ឌដូនពេញ ខណៈដែលកំពុងជិះម៉ូតូរកកន្លែងលក់ បន្ទាប់ពីលួចបានពីមូលដ្ឋានសង្កាត់ស្រះចក កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។
មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ឃាត់ខ្លួនបញ្ជូនមកមូលដ្ឋានកើតហេតុកាលពីថ្ងៃទី១៣ខែតុលា ឆ្នាំ២០២១ក្រោយពីធ្វើសកម្មភាពលួចនៅចំណុចតារាងបាល់ម្តុំបឹងកក់ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ កាលពីថ្ងៃ១២ខែតុលាឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពេជ្រ សីហា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់អូរឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានដកហូតម៉ូតូមួយគ្រឿងម៉ាក Keeway ពណ៌ស គ្មានស្លាកលេខ និងដែកកែច្នៃសំប៉ែតចុងស្រួចមួយ និងសោលេខ៨ រាងអក្សរ L (អិល)មួយ សម្រាប់កាច់បំបែក ក ម៉ូតូ)។ ចំណែកជនរងគ្រោះពុំទាន់រកឃើញ និងមកដាក់ពាក្យបណ្តឹងនៅឡើយ។
កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៨និង១៥នាទី ជនសង្ស័យឈ្មោះ ពេជ្រ សីហា បានដើរចូលក្នុងបឹងកក់មកដល់ចំណុចក្រោយតារាងបាល់ទាត់ ផ្លូវលេខ១៥៩ ភូមិ១ សង្កាត់ស្រះចក ឃើញម៉ូតូម៉ាក Keeway ពណ៌ស គ្មានស្លាកលេខ ចតទុកចោលលើចិញ្ចើមផ្លូវបានធ្វើសកម្មភាពលួចអូសម៉ូតូនោះទៅដល់ម្តុំស្តុបដីអ៊ិនយកសោលេខ៨ និងដែកកែច្នៃសំប៉ែតចុងស្រួចកាច់បំបែកកុងតាក់ រួចធាក់បញ្ឆេះជិះទៅរកកន្លែងលក់រហូតដល់ចំណុចរបងវត្តស្ទឹងមានជ័យ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ត្រូវបានកម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ មានការសង្ស័យហៅធ្វើការត្រួតពិនិត្យរកឃើញដែកកែច្នៃសំប៉ែតចុងស្រួច និងសោរលេខ៨ រាងអក្សរ L (អិល) យកទៅសាកសួរ លុះនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ម៉ោង១៣ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានយកជនសង្ស័យ រួមនឹងវត្ថុតាងមកប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកធ្វើការសាកសួរបន្ត។
ក្រោយពីសាកសួរជនសង្ស័យឈ្មោះ ពេជ្រ សីហា បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូនៅ ចំណុចខាងលើពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងជំនាញសួរចម្លើយ នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ រស្មី
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក