ព័ត៌មានជាតិ
មន្រ្តីគ្រោងស្នើ បើកទេសចរណ៍ឡើងវិញនៅចុងឆ្នាំនេះ
ភ្នំពេញ៖ លោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅចុងឆ្នាំនេះក្រសួងទេសចរណ៍នឹងដាក់សំណើរទៅប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន សុំបើកដំណើរការវិស័យទេសចរណ៍ឡើងវិញពិសេសភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួច។
ថ្លែងក្នុងឱកាសទៅទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន២លានដូស ជាជំនួយរបស់រដ្ឋាភិបាលចិននៅព្រឹកថ្ងៃទី១៤តុលានេះ លោកជំទាវបានបន្តថា« យើងបានរៀបចំគោលនយោបាយត្រៀមលក្ខណៈបើកប្រទេសឡើងវិញ ដូចជាសេដ្ឋកិច្ច វិស័យអប់រំនិងទេសចរណ៍រួចរាល់ហើយ។ យើងមិនអាចបិទបន្តទៀតបានទេ យើងត្រូវរៀនរស់ជាមួយជំងឺកូវីដ១៩ ប៉ុន្តែដាច់ខាតត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំនិង៣ការពាររ»។

លោកជំទាវបានបន្តទៀតថា ទន្ទឹមនឹងនេះក្រសួងទេសចរណ៍ ក៏កំពុងរៀបចំគោលនយោបាយដើម្បីដាក់ជួនប្រមុខរដ្ឋាភិបាល សុំបើកវិស័យទេសចរណ៍ឡើងវិញផងដែរ ពិសេសភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួច អាចមកកម្សាន្តនៅប្រទេសកម្ពុជាបាន។
បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពេលបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួច ត្រូវធ្វើចត្តាឡិស័កចំនួន៧ថ្ងៃទើបអាចអនុញ្ញាតឱ្យធ្វើដំណើរកំសាន្តបាន។
ទោះជាយ៉ាងណាក៏ដោយ លោកជំទាវ យក់សម្បត្តិ បានបញ្ជាក់ថា រដ្ឋាភិបាលបានជំរុញការចាក់វ៉ាក់សាំងឱ្យបានលឿនដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ព្រោះថាបច្ចុប្បន្ននេះករណីឆ្លងដែលមានប្រមានណជិត៣០០នាក់ក្នុង១ថ្ងៃៗនេះមានកម្រិតស្រាលៗ ហើយពេលធ្វើតេស្តឃើញពួកគាត់ធ្វើការព្យាបាលនៅផ្ទះរៀងៗខ្លួន។
លោកជំទាវបានបញ្ជាក់ថា ចំពោះអ្នកស្លាប់វិញភាគច្រើនជាមនុស្សវ័យចំណាស់ដែលមិនបានចាក់វ៉ាក់សាំង។
បើតាមសម្តេចតេជោហ៊ុនសែនធ្លាប់បានអះអាងថា ប្រសិនបើស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាល កម្ពុជានឹងបើកប្រទេសឡើងវិញនាពេលឆាប់ៗនេះ ពិសេសរង់ចាំមើលទំហំការឆ្លងនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលទើបបញ្ចប់ថ្មីៗនេះ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ