ព័ត៌មានជាតិ
ជាប់គុក៥ឆ្នាំ មិនអស់ចិត្ត ចេញមកវិញលក់ថ្នាំញៀនខ្លាំងជាងមុន ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ជនសង្ស័យម្នាក់ធ្លាប់ជាប់គុក៥ ឆ្នាំហើយចេញពីគុកមកវិញ មិនកែខ្លួនបន្តលក់ថ្នាំញៀនខ្លាំងជាងមុន ត្រូវបាននគរបាលចាប់យកទៅដាក់គុកបន្ត កាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។

លោកវរសេនីយ៍ទោ ស្រី សុខុម នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១និង១៥ លោកបានដឹកនាំកម្លាំង១ក្រុមចុះឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សាញ់ សុខា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិកើតហេតុ លួចលក់ថ្នាំញៀនខុសច្បាប់ នៅចំណុចផ្ទះជនសង្ស័យ ជាប់របង វត្តសមាធិផល ស្ថិតនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កម្លាំងបង្ក្រាបគ្រឿងញៀនធ្វើការដកហូត វត្ថុតាងរួមមានថ្នាំប្រភេទគ្រាប់Wyចំនួន៣២ គ្រាប់ម្សៅក្រាមពណ៌សថ្លាចំនួន ១៣ កូនថង់តូច បំពង់ជក់ ១ដែកកេះ ៥ ដើម និងសំបកកូនថង់ផ្លាស្ទិកមួយចំនួន។


លោកបានបញ្ជាក់បន្តទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាមានថ្នាំញៀនប្រភេទម៉ាកកក នឹងថ្នាំគ្រាប់ពណ៌ក្រហម ដែលទិញក្នុងតម្លៃសរុបចំនួន២០ម៉ឺនរៀល យកទៅលក់បន្តក្នុងនោះជនសង្ស័យបានសារភាពទៀតថា ខ្លួនធ្លាប់ជាប់ពន្ធនាគាររយៈពេល៥ឆ្នាំមកហើយ ពីបទលក់គ្រឿងញៀន ហើយទើបតែចេញពីគុកបាន៩ខែទេ។ ផ្អែកលើចម្លើយសារភាពនិងវត្ថុតាង ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ ហើយដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ស្ត្រីខ្មែរចាញ់បោកមេខ្យល់ទៅប្រទេសចិន អំពាវនាវរកអន្តរាគមន៍ ដើម្បីបានត្រឡប់មកវិញ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ